ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​និងនគរបាលជាតិ បើកកិច្ចប្រជុំបង្កើតក្រុមការងារប្រព័ន្ធ Hotline​

ចែករំលែក៖

ភ្នំពេញ ៖​ នា​ព្រឹក​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​និងអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​រៀបចំ​កិច្ចប្រជុំ​ ស្ដី​ពី​ការ​បង្កើត​ក្រុមការងារ​ប្រព័ន្ធ​ Hotline​ ប្រយោជន៍ឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធ​និង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែលកំពុងអនុវត្តយ៉ាងតឹងរ៉ឹង ។​

​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់នេះបានប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោម​អធិបតីភាព​ នាយ​ឧត្តមសេនីយ៍​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និងលោក ម៉ូ​វ​ ចរិយា​ ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា។ពិធីនេះ ក៏មានការចូលរួមពី អនុប្រធាន​សេនាធិការ​ អនុប្រធាន​នាយកដ្ឋាន​ មន្ត្រី​ជំនាញ​ក្រសួង​ប្រៃសណីយ៍​ តំណាង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់​ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​ ។​
មន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្លែងឲ្យដឹងថា ​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ ឆ្លើយ​តប​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ មក​មន្ត្រី​ជំនាញ​ចរាចរណ៍​ តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​ ១១៧​ (Hotline​ 117)​ ពាក់ព័ន្ធ​នឹងការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍​ផ្លូវគោក​ ។​ ក្រុមការងារ​ Hotline​ មាន​ភារកិច្ច​តាមដាន​ ឆ្លើយ​តប​ សំណួររបស់ប្រជាពលរដ្ឋ តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ Facebook​ ,​ Fresh​ New​ ,​ Internet​ ,​ វិទ្យុ​ ,​ ទូរ​ទ​ស្សទ៍​ និង​សារព័ត៌មាន​ផ្សេងៗ​ទៀត​ ដែល​មិនមែន​ជា​ការ​ពិត​ ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​ប្រតិបត្តិការ​ ក្នុង​ដំណើរការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ឆ្លើយ​តប​ដោះស្រាយ​បំភ្លឺ​បាន​ទាន់​ពេល​ដល់មហាជន ។​

​បើយោង​តាម​របាយការណ៍​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៤ ខែឧសភា​ ឆ្នាំ​២០២០​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​២​លើក​ តែមិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ​ មាន​តែ​អ្នក​របួសធ្ងន់​ស្រាល​៤​នាក់​ ។​ទាំងនេះអាចជាការកត់​មួយក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្រោយ​ពី​មានការ​អនុវត្តន៍​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ ដោយ​ធ្វើការ​ផាកពិន័យ​តាម​អនុក្រឹត្យ​ថ្មី​បានតឹងរ៉ឹង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print