ភ្នំពេញ: ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចអធិការដ្ថាននគរបាលខណ្ឌ៧មករាឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀននៅចំនុចដីឡូអតីតក្រសួងសុខាភិបាល លេខ១៣៩ ផ្លូវ ១២៨ ភូមិ ៧ សង្កាត់មិត្តភាព ខណ្ឌ ៧មករា ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១៦ និង ៣០នាទី ។
សមត្តកិច្ចបានអត់ដឹងថាមុនពេលកើតហេតុនគរបាលប៉ុស្តិ៍មិត្តភាពបានដើរល្បាតនៅក្នុងមូលដ្ឋានលុះមកដល់ចំនុចដីឡូអតីតក្រសួងសុខាភិបាលទីតាំងលេខ ១៣៩ ផ្លូវ ១២៨ក៍បានឃើញជនសង្ស័យចំនួន០៤នាក់កំពុងប្រមូលផ្តុំគ្នាសមត្ថកិច្ចយើងមានការសង្ស័យក៍បានឃាត់ខ្លួនមកកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្តងនិងដកហូតបានវត្ថុតាងនិងសម្ភារះរួមមាន
1. ក្រាមពណ៌ ស ថ្លា ចំនួន០១កញ្ចប់ធំល្មម
2. ដប់ទឹកសុទ្ធកែឆ្នៃសំរាប់ជក់ថ្នាំចំនួន០១
3. ដែកកេះចំនួន០៤
4. ដែលសំរាប់កាច់សោរ ក ម៉ូតូចំនួន ០១
5. ដែកឆាប ចំនួន ០១
ជនសង្ស័យចំនួន ០៤ នាក់ដែលមានឈ្មោះ
1/ ឈ្មោះ ឡាយ ហ៊ួរ ភេទ ប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ២១៣E2zផ្លូវ ១៣៩ ភូមិ ០៤ សង្កាត់អូរឬស្សីទី ៣ ខណ្ឌ ៧មករា (ពិនិត្យទឹកនោមមានសារធាតុញៀន )
2/ឈ្មោះ សុខ បុត្រ ភេទប្រុស អាយុ ២០ ឆ្នាំជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះមិនចាំ លេខ ផ្លូវ ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ( ពិនិត្យទឹកនោមមានសារធាតុញៀន )
3/ឈ្មោះ ហង្ស មឿន ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅមិនពិតប្រាកដ ( ពិនិត្យនីមមានសារធាតុញៀន )
4/ ឈ្មោះ យ៉ែម ចាន់សម្បត្តិ ភេទប្រុសអាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មានស្នាក់នៅផ្ទះលេខ មិនចាំ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ( ពិនិត្យទឹកនោមមានសារធាតុញៀន )
បច្ចុប្បន្នជន សង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។ សសម