តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាសម្តែងការគួរសមជាមួយលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ៖ លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងសហការី បានចូលសម្តែងការគួរសម និងពិភាក្សាការងារ
ជាមួយលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីពង្រឹងសហប្រតិបត្តិការដែលមានកន្លងមក ជាពិសេសពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់។

ជំនួបតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានិងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងយុត្តិធម៌។
មន្រ្តីក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំង២បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាទីមោទននៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណុំរឿងព្រហ្មទណ្ឌ តាមប្រព័ន្ធអេឡិចត្រូនិចដែលធ្វើបានយ៉ាងល្អប្រសើរ។
ផ្អែកលើកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរទាំងនេះលោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសម្តែងនូវការប្តេជ្ញាចិត្តបន្តគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ជាបន្តទៀត។
ចំណែកលោករដ្ឋមន្រ្តី ក៏បានគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាក្នុងកិច្ចការនេះវិញដែរ៕ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print