អភិបាលខណ្ឌចំការមនធ្វើការផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺ កូវីដ ១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនធ្វើការផ្សព្វផ្សាយអោយប្រជាពលរដ្ឋទូទាំង៥សង្កាត់ត្រូវមាការប្រុងប្រយ័ត្នជានិច្ចរក្សាអនាម័យយោងតាមសេចក្ដីប្រកាសក្រសួងសុខាភិបាលការពារជំងឺកូដវីត១៩នាព្រឹកថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចវិទ្យាល័យសុធារស ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក  អភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានបើកកិច្ចផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋយល់ដល់ពីបញ្ហាសុខភាពក្នុងក្រុមគ្រួសារជាពិសេសការណែនាំរបស់មន្ទីរក្រសួងសុខាភិបាលដែលបង្ការមុននិងក្រោយហូបចំនីអាហារត្រូវតែលាងដៃនិងសាប៊ូនិងទឹកអាកុលជាកំហិតដើម្បីការពារមេរោគផ្សេងៗជាពិសេសជំងឺកូដវីត១៩ដែលជំងឺកាចសាហាវនេះកើតឡើងមកពីខ្លួនយើងចេះថែរក្សាអនាម័យតែបើខ្វះការអនាម័យច្បាស់ជាមិនជំងឺឆ្លងផ្សេងទៀតដែលរាលត្បាតទូរទាំងពិភពលោក ។

លោក​ ថេង​ សុថុល​ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន​ ដោយក្នុង​ ០១ គ្រួសារៗ​ ទទួលបាន៖​ អង្ករ​ ២០គីឡូក្រាម ស្កសរ​ ០១គីឡូក្រាម​ ទឹកត្រី ១ដប​ ទឹកស៊ីអ៉ីវ​ ០១ដប​ មី ៥កញ្ច​ប់​ ត្រីខ ១កំប៉ុង​ សាប៊ូ​លាងដៃ​ ០១ដុំតូច​ និងម៉ាសចំនួន​ ១០ម៉ាស។ទោះបីអំណោយតិចតួចតែអាជ្ញាធរនិងខិតខំបន្តផ្ដល់ដល់បងប្អូនអ្នកខ្វះខាតហើយក៏មិនអោយប្រជាពលរដ្ឋណាស្លាប់ដោយអត់អាហារដែរ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print