សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ២នាក់ដែលគំរាមសម្លុតនារីម្នាក់ប្លន់យកម៉ូតូនៅស្រុកកំពង់រោទ៏

ចែករំលែក៖

ខេត្តស្វាយរៀងះ ទីបំផុតសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៏,ស្រុកចន្ទ្រានិង ក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានគំរាមសម្លុតយកម៉ូតូពីនារីម្នាក់បានសម្រេចនៅស្រុកកំពង់រោទ៏ព្រំប្រទល់ស្រុកចន្ទ្រាហើយយក ទៅផ្ញើផ្ទះអ្នកភូមិ។

បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះស៊ុ ចាន់ណា អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឬស្សីលៀប ឃុំ សំយ៉ោង ស្រុកកំពង់រោទ៏និងឈ្មោះឈ្មោះ ផៃ ធាអាយុ២៣ឆ្នាំ ស្ថិត នៅ ភូមិសម្ពោធស្គាសង្កាត់ច្រកម្ទេសក្រុងបាវិត។

ប្រភពបន្តទៀតថា កាលពីល្ងាច ថ្ងៃទី ០៧ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ៨និង១១នាទីយប់ ប៉ុស្ត៏រដ្ឋបាលសំយ៉ោង ទទួល សេចក្ដីរាយការណ៏ពីលោកមេឃុំសំយ៉ោង ថា មានជនមិនស្គាល់មុខ២នាក់បានយកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ មកផ្ញើ កាលពីយប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០វេលាម៉ោង៩យប់ថាម៉ូតូអស់សាំង ។ក្រោយមកមានការសង្ស័យ ទើបរាយការណ៏ដល់សមត្ថកិច្ច ត្រួតពិនិត្យឃើញថាពិតជាម៉ូតូដែលជនសង្ស័យប្លន់ នៅភូមិតាប៉ោខាងជើងឃុំសំឡីស្រុកកំពង់រោទ៏ពិតប្រាកដមែន ។

ប្រភពបន្តថាក្រោយមកសមត្ថកិច្ច បានសាកសួរជនសង្ស័យ ស៊ុ ចាន់ណា
អស់រយះពេលជាច្រើនម៉ោងទើបបានឆ្លើយសារភាពប្រាប់ថាខ្លូនស្គាល់ជនសង្ស័យម្នាក់ទៀតឈ្មោះឈ្មោះ ផៃ ធាអាយុ២៣ឆ្នាំ ស្ថិត នៅ ភូមិ សម្ពោធស្គា សង្កាត់ច្រកម្ទេសក្រុងបាវិត ។

ក្រោយពី ជនសង្ស័យបានឆ្លើយសារភាពភ្លាមក្រោមការដឹកនាំរបស់លោក កុយ សុភាពស្នងការរងនគរបាល ខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៏សមត្ថកិច្ចស្រុកចន្ទ្រានិងក្រុងបាវិត បានឃាត់ជនសង្ស័យឈ្មោះ ផៃ ធា ដែលរស់ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ព្រមទាំងដកហូតម៉ូតូ អុិចស្ទ័ ពណ៏ខ្មៅខៀវ ១គ្រឿង ដែលធ្វើសកម្មភាពផងដែរ។

គួររំលឹកឡើងវិញថា ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង គំរាមសម្លុតប្លន់យកម៉ូតូហុងដាសេ១២៥មួយគ្រឿង បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង២និង៣០នាទី រសៀលថ្ងៃ ទី៦ខែឧសភាឆ្នាំ ២០២០ស្ថិតនៅចំណុចខាង លិចវត្តកោះដូនសយចំងាយប្រហែល១១០០ម៉ែត្រ ក្នុងភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅព្រឹកថ្ងៃទី៧ខែឧសភាឆ្នាំ២០២០ថាម្ចាស់ម៉ូតូ មានឈ្មោះយ៉ាន មាសស្នេហ៏ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំពោះម៉ូតូដែលចោរប្លន់នោះ ម៉ាកហុងដាសេ១២៥ពណ៏ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខស្វាយរៀង១O ៧៧៣៥។

យោងតាមម្ចាស់ម៉ូតូ បានប្រាប់សមត្ថកិច្ចថាមុនកើតហេតុនាងបានជិះម៉ូតូហុងដាសេ១២៥ពណ៏ខ្មៅសេរីឆ្នាំ២០២០មួយគ្រឿង បំណង ទៅយកឪពុកដែលចាប់ត្រីនៅក្នុងបឹងកោះដូនសយតែម្នាក់ឯងខណះនោះស្រាប់ តែមានជនសង្ស័យ២នាក់មិនស្គាល់ឈ្មោះ បានជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរហើយក៏បានធ្វើសកម្មភាពគំរាមសម្លុត និងរកវាយនាងធ្វើអោយមានការភិតភ័យយ៉ាងខ្លាំងទើបជនសង្ស័យដណ្ដើមយកម៉ូតូជិះគេចទៅទិសខាងកើតទើបនាងស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលនិងរាយការណ៏មកសមត្ថកិច្ចតែម្ដង។

សូមបញ្ជាក់ថា វត្តកោះដូនសយស្ថិតនៅក្នុងឃុំច្រេសស្រុកចន្ទ្រាកន្លែងកើតហេតុដែលព្រំប្រទល់ជាមួយស្រុកកំពង់រោទ៏ ។
បច្ចុប្បន្នសមត្ថកិច្ច ធ្វើកំណត់ហេតុនិងសាកសួរជនរងគ្រោះដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមកចាត់បន្តតាមច្បាប់៕ យឹមសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print