ខេត្តស្វាយរៀងះ នារសៀល ថ្ងៃទី៨ខែឧសភា ឆ្នាំ២០២០សមត្ថកិច្ចនគរបាលការិយាល័យគ្រឿងញៀនខេត្ត បាន បញ្ជូនជនសង្ស័យ២នាក់់ ទៅកាន់តុលាការខេត្ត ពាក់ពន្ធ័ករណីប្រើប្រាសដោយខុសច្បាប់ សារធាតុញៀន និងបើកបរក្រោម ឥទ្ធិពលគ្រឿងញៀន។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងថាជនសង្ស័យ ដែលជាអ្នកបើករថយន្តកុងតឺនរ័ទាំង២នាក់មានឈ្មោះ រ៉េតរិទ្ធ អាយុ៣៥ឆ្នាំនិងឈ្មោះសនសាលអាយុ៣៤ឆ្នាំ។
ប្រភពបន្តថានា យប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២០សមត្ថកិច្ចនគរបាលបានដាក់គោលដៅ ត្រួតពិនិត្យជាតិ អាល់កុល អាវុធជាតិផ្ទុះនិងគ្រឿងញៀន លើដងផ្លូវជាតិលេខ១ ស្តិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀងក៏មានការ សង្ស័យទើបឃាត់ អ្នកបើក រថយន្តកង់ទីន័រ មកសាកសួរនិងធ្វើតេស្តទឹកមូតជាលទ្ធផលវិជ្ជមានទាំង២នាក់ ទើប បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្តតាមច្បាប់៕យឹម សុថាន
...