ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ​ ត្រូវរថយន្តក្រឡុកសុីម៉ងត៍ក្រុមហ៊ុនថៃហ្គ័របុក​ និងកិនស្លាប់២នាក់​ របួសធ្ងន់ម្នាក់នៅផ្លូវឌួងងៀប

ចែករំលែក៖

ភ្នំពេញ ៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ និង២នាក់ទៀតដែលត្រូវបញ្ចូនទៅកាន់មន្ទីពេទ្យក៏ស្លាប់ថែមម្នាក់ទៀត បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនថៃហ្គ័រ បុកពេញទំហឹងអូសម៉ូតូជិតមួយគីឡូដី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវដួងងៀប កែងនិងផ្លូវប្រឡាយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ

អ៊ិន សឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សរៀននៅសាលាអង្ករ ផ្លាស់ប្តូរ ផ្នែកខាងភ្លេង នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិពោធិ៏ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះ២នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ។តែដឹងថាជិះម៉ូតូឌ្រីមសង់ C125 ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HR.8272 ។ចំណែកឯ រថយន្តក្រឡុកសុីម៉ងត៍ ពណ៌ក្រហម លាយស ពាក់ស្លាក លេខភ្នំពេញ5A.1737 របស់ក្រុមហ៊ុនថៃហ្គ័រ ។

​ តាមសម្ដីសន្តិសុខបានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញម៉ូតូឌ្រីមសង់ជិះគ្នា ៣នាក់តាមបណ្ដោយផ្លូវបេតុងផ្លូវប្រឡាយទឹកស្អុយ ទឹសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ថៃហ្គ័របានបើកតាមបណ្ដោយផ្លូវដួងងៀប ទឹសដៅពីត្បូងមកជើងយ៉ាងលឿន បានមកបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនិង ២នាក់ទៀតរងរបួសធ្ងន់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យបានស្លាប់ម្នាក់ទៀតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុកហើយរថយន្តបានព្យាយាមបើក រត់អូសម៉ូតូទៅចម្ងាយប្រហែលមួយគីឡូដីទៅឈប់នៅផ្លូវ ២០០៤កែងនិងផ្លូវច្រកចូលវត្តអង្គតាមិញ ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យទុករថយន្តចោល តៃកុងបើកទ្វាររត់បាត់ស្រមោល ម៉ូតូខ្ទិចមើលលែងយល់។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចបាន ប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print