ប្រទេសជាច្រើននៅលើពិភពលោកមានករណីឆ្លងកូវីដ១៩ ធ្លាក់ចុះជាបន្តបន្ទាប់ ដោយឡែកតែទឹកដីអាមេរិកប៉ុណ្ណោះ ចំនួនអ្នកឆ្លងនៅតែកើនឡើងខ្ពស់ដដែល ដោយក្នុងមួយថ្ងៃ មានអ្នកឆ្លងជាង ២ម៉ឺននាក់។
ប្រតិកម្មចំពោះយុទ្ធសាស្ត្រទប់ស្កាត់កូវីដ១៩ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំង ដល់ ប្រធានាធិបតីដូណាល់ ត្រាំ ថា«ប្រតិកម្មជាមួយ កូវីដ១៩ ទន់ខ្យោយ គ្មានសាមគ្គីភាព។ ទាំងនោះជាសោកនាដកម្ម ជាភាពចលាចល ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ កើតឡើងក្នុងរដ្ឋាភិបាលរបស់លោកត្រាំ។
ការលើកឡើងខាងលើ កើតឡើងក្រោយពេលដែល លោកអូបាម៉ាបានពិភាក្សាតាមទូរស័ព្ទ ជាមួយសមាគមអតីត មន្ត្រីក្នុងរដ្ឋកាល លោកអូបាម៉ា ស្តីពី ការគាំទ្រ លោក Biden សម្រាប់ការបោះឆ្នោត និងថ្កោលទោសដល់វិធីសាស្ត្រទប់ស្កាត់ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩។
លោកអូបាម៉ា បានលើកឡើងថា យើងកំពុងតែធ្វើសង្គ្រាម យូរអង្វែង ជាមួយបុគ្គល និងគណបក្សនយោបាយ។ អ្វីដែលយើងត្រូវធ្វើនោះគឺ អាត្មានិយម បក្ខពួក បែកបាក់ ចាត់ទុកអ្នកដទៃជាសត្រូវ។ លោកអូបាម៉ាបានបញ្ជាក់ទៀតថាអ្វីដែលលោកបារម្ភ ការរើសអើង បែកបាក់ក្នុងសង្គម កាន់តែខ្លាំងឡើង។
តាំងពីប្រធានាធិបតីដូណាល់ ត្រាំ ឡើងកាន់តំណែងនៅ ខែមករាឆ្នាំ២០១៧ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ខែវិច្ឆិកាឆ្នាំ២០១៦ លោកត្រាំ បានបំផ្លាញស្នាដៃទាំងឡាយរបស់អតីតប្រធានាធិបតីអូបាម៉ា ដែលបានខិតខំក្នុងរយៈពេល ៨ឆ្នាំដឹកនាំអាមេរិក ។ លោកត្រាំ បានលុបកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ ដែលរដ្ឋាភិបាលអូបាម៉ាបានខិតខំ លុបកម្មវិធីសុខាភិបាល Obamacare ធ្វើឲ្យទំនាក់ទំនងតានតឹងជាមួយ គុយបា រហូតដល់ ដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុ…៕