លោកគ្រូអ្នកគ្រូនិងសិស្សនៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ ទទួលអំណោយលោករដ្ឋមន្ត្រីបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ លោកគ្រូអ្នកគ្រូនិងសិស្សនៃវិទ្យាល័យ ហ៊ុនសែចាក់អង្រែបានទទួលអំណោយរបស់លោក សាយ ​សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញតាមរយៈលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌព្រមទាំង ចៅសង្កាត់និងមន្ត្រីក្រោមឧិវាទសាលាខណ្ឌទាំងអស់ផងដែរ។

IMG_4642

លោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យក៏បានបញ្ជាក់ឲ្យដឹងថា អំណោយដែលក្រុម ការងារយើងនាំយកមកផ្តល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនាពេលនេះមានកុំព្យូទ័រចំនួន ១គ្រឿងតម្លៃ៥០០ដុល្លា តារាងបាល់បោះ សម្លៀកបំពាក់កីឡានិងបាល់បោះ១ឈុតឲ្យទៅវិទ្យាល័យហ៊ុនសែនចាក់អង្រែ និងបានផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តជួយបង្រៀនបន្ថែម ម៉ោង១០រូប ដោយក្នុងនោះម្នាក់ៗទទួលបានបណ្ណសរសើរ១ និងថវិការចំនួន១០ម៉ឺនរៀល និងផ្តល់ជូនលោកគ្រូ អ្នកគ្រូជួបការលំបាកខ្វះខាតផ្នែកជីវភាពតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងខណ្ឌមានជ័យ៤៨រូប ក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម និងថវិកាចំនួន៥ម៉ឺន រៀលផងដែរ។ ឧបត្ថម្ភដល់សិស្សក្រីក្រ២នាក់ក្នុងម្នាក់ៗ៥០គីឡូក្រាម និងថវិការ៥ម៉ឺនរៀលផងដែរ។ បន្ថែមពីលើនេះទៀតនោះលោកអភិបាលរងខណ្ឌមានជ័យដដែលក៏បានឧបត្ថម្ភដល់សិស្សពូកែ ជាប់ចំណាត់ថ្នាក់៧នាក់ទៅតាមនិទ្ទេសរបស់សិស្សនិមួយៗ ក្នុងនោះសិស្សជាប់និទេ្ទសB ចំណាត់ថ្នាក់លេខ១ទទួលបានបណ្ណសរសើរ១ និងថវិការចំនួន៦០ម៉ឺនរៀល និងសិស្សជាប់និទ្ទេសB ចំណាត់ថ្នាក់លេខ២ទទួលបានបណ្ណសរសើរ១និងថវិការចំនួន៥០ម៉ឺនរៀល សិស្សជាប់និទ្ទេសB ចំណាត់ថ្នាក់លេខ៣​ ទទួលបានបណ្ណសរសើរ១ និងថវិការចំនួន៤០រៀល សិស្សនិទ្ទេសB ជាប់ចំណាត់ថ្នាក់លេខ៤បណ្ណសរសើរ១ និងថវិការចំនួន៣០ម៉ឺនរៀល សិស្សជាប់និទ្ទេសC ចំ ណាត់ថ្នាក់លេខ៥ បណ្ណសរសើរ១ និងថវិការចំនួន២០ម៉ឺនរៀល សិស្សនិទ្ទេសC ចំណាត់ថ្នាក់ លេខ៦បណ្ណសរសើរ១ និងថវិការចំនួនចំនួន១៥ម៉ឺនរៀល និងសិស្សជាប់និទ្ទេសC ចំណាត់ថ្នាក់ លេខ៧បណ្ណសរសើរ១ និងថវិការចំនួន១០ម៉ឺនរៀលផងដែរ។

ជាមួយគ្នានេះផងដែរលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យក៏ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាលលោករដ្ឋមន្ត្រី ក្រសួងបរិស្ថានបានយកចិត្តទុកដាក់និងបានលើកស្ទួយវិស័យអប់រំហើយជាពិសេសបានគិតគូរ ពីសុខទុក្ខ និងបានយកចិត្តទុកដាក់ចំពោះក្មួយៗជាសិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យហ៊ុនសែនចាក់អង្រែនេះជារៀងរហូត។

លោកអភិបាលខណ្ឌមានជ័យក៏បានលើក ឡើងបន្ថែមថា ក្រៅពីនេះលោករដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានជួយឧបត្ថម្ភដល់សិស្សក្រីក្រ និង លោកគ្រូ អ្នកគ្រូដែលជួបការលំបាកនិងប្រជាជនក្រខ្សត់ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និង កុមារកំព្រាជាស្បៀងអាហារ និងថវិការជាហូរហែតាមរយៈអាជ្ញាធរខណ្ឌសង្កាត់យើងនេះ៕

IMG_4646

IMG_4647

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print