ឈុតប៊ីគីនី រដូវកូវីដ១៩ ទទួលបានការទាក់ទាញយ៉ាងខ្លាំង

ចែករំលែក៖

អ្នកច្នៃម៉ូដ Tiziana Scaramuzzo បាននឹកឃើញច្នៃម៉ូដ ប៊ីគីនីសម្រាប់ ហែលទឹករដូវកូវីដ១៩ ក្នុងពេលដែល អុីតាលី កាត់បន្ថយការរឹតត្បិតក្នុងសង្គម ហើយពលរដ្ឋអាចមានឱកាសទៅហាលថ្ងៃ ហែលទឹកសមុទ្របាន ដោយរក្សាគម្លាតពីគ្នា។
នាង Tiziana Scaramuzzo អ្នកច្នៃម៉ូដមកពីប្រទេស

អុីតាលី មានជំនាញច្នៃម៉ូដ ហែលទឹក ដោយមានក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ទៀតផង។ នាង រស់នៅក្នុងស្រុកឆ្នេរសមុទ្រ Senigallia។ ដោយឃើញអ្នកទៅសមុទ្រគឺ ត្រូវតែពាក់ម៉ាស់គ្រប់គ្នា ទើបនាងនឹកឃើញច្នៃឈុតហែលទឹក ដោយមានទាំងម៉ាស់ទៀតផង។

នាងមិនមែនជាអ្នកច្នៃម៉ូដល្បីល្បាញនោះឡើយប៉ុន្តែក្រោយ ឈុត «Trikini» របស់នាង បានបង្ហោះលើបណ្តាញសង្គមក៏ទទួលបានការចាប់អារម្មណ៍ជាច្រើន។
តាមសារព័ត៌មាន The Sun ឈុតប៊ីគីនី សម័យកូវីដ១៩ បានបង្ហាញជាសាធារណៈ ចំពេលរដូវក្តៅហើយពលរដ្ឋត្រៀមចេញទៅសមុទ្រ បន្ទាប់ពីរដ្ឋាភិបាលកាត់បន្ថយច្បាប់រឹតត្បិតនោះ។
កន្លងមក ក្រុមហ៊ុនរបស់នាង មិនបានដំណើរការឡើយដោយគ្មានការបញ្ជារទិញ បង្ខំឲ្យនាងត្រូវបិទទ្វារ។ ប៉ុន្តែនាងងាកមកដេរ ម៉ាស់ ដើម្បីជួយដល់ប្រទេសជាតិ ។ ក្នុងពេលដេរម៉ាស់ នាងក៏បាននឹកឃើញឈុតប៊ីគីនី ដែលមានទំាងម៉ាស់ផងដែរ។ពេលនេះក្រុមហ៊ុនរបស់នាងពោពេញទៅដោយ ការបញ្ជារទិញ ក្នុងពេលប្រទេសគម្រោង

បន្ថយការរឹតត្បិត បើកសេរីភាពឡើងវិញដល់ពលរដ្ឋ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print