អត់លុយបង់ថ្លៃបុរី​ និងមានជម្លោះក្នុងគ្រួសារផង​ បុរសជាប្ដីបង្អត់អាហារដេកស្លាប់ក្នុងបន្ទាប់ឡៅតឿ

ចែករំលែក៖

 ភ្នំពេញ ៖​ កម្មករសំណង់ប្រមាណ៦នាក់បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ឡៅតឿក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងបុរីពិភពថ្មី៣ ផ្លូវលេខ០៦ ផ្ទះលេខ ៦៦ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

    តាមសម្ដីបុរសជាកម្មករម្នាក់មានឈ្មោះ អោប ធារិទ្ធ ភេទប្រុស​ អាយុ៣៤ឆ្នាំ បានប្រាប់ឲ្យដឹងថា​ នៅព្រឹកថ្ងៃកើតហេតុរូបគេនិងក្រុមការងារ៦នាក់ ដោយសារតែម្ចាស់បុរីបានជួលឲ្យពួកគាត់ទៅបោសសំអាត ពេលដែលមកដល់ក៏បានឃើញផ្ទះ ខ្ទាស់សោពីក្នុងពេលនោះគេក៏បានគាស់កញ្ចក់ដើម្បីយកសោចេញ ហើយចូលទៅសម្អាត ពេលដែលចូលទៅដល់ក៏បាននាំគ្នារៀបចំសម្អាតតែម្ដង​ ។ ពេលនោះបុរសខាងលើបានឡើងទៅបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញសពម្នាក់បានស្លាប់និងបានរាយការណ៍មកសន្តិសុខក្នុងបុរី សន្តិសុខក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យសព។

    តាមសម្ដីជាប្រពន្ធមានឈ្មោះយ៉ែម រស្មី​ អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកលាប​ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា បានប្រាប់ឲ្យដឹងថា បុរសជនរងគ្រោះជាប្តីមានឈ្មោះ ហេង ប៊ុនថេង អាយុ៣៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅជាមួយគ្នា​ ។ 

    ស្ត្រីជាប្រពន្ធបានបន្តទៀតថា រូបនាងនិងប្ដីបានទិញផ្ទះកើតហេតុខាងលើបង់រំលស់ តែអត់មានលុយបង់ឲ្យខាងបុរីចំនួន៣ខែ ក៏ខាងបុរីបានដកហូតយកផ្ទះវិញ ។  ហេីយថ្ងៃបន្តបន្ទាប់ជនរងគ្រោះជាមួយប្រពន្ធបានមានជម្លោះឈ្លោះប្រកែកគ្នារហូតធ្វើឱ្យបុរសជាប្តីចាកចោលផ្ទះ ពេលនោះប្រពន្ធបានទៅដាក់ពាក្យបណ្ដឹងលែងលះនៅសង្កាត់ជ្រោយចង្វារតែបុរសជាប្ដីមិនបានផ្ដិតមេដៃនោះទេ ។ 

    លុះនៅព្រឹកថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​២០២០ រូបនាងជាប្រពន្ធទទួលបានដំណឹងពីខាងម្ចាស់បុរីបានខលទៅប្រាប់នាងថាមានមនុស្សស្លាប់នៅក្នុងផ្ទះនាងដែលបានទិញកន្លងមក ពេលមកដល់ទើបដឹងថាបុរសជាប្ដីបានដេកស្លាប់ពិតប្រាកដមែន ។

      ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ច័យខណ្ឌដង្កោ ក៏បានរាយការណ៍ទៅសមត្ថកិច្ចកោសល្យវិច្ច័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសាកសព បន្ទាប់ពីសមត្ថកិច្ចកោសល្យវិច្ឆ័យពិនិត្យទៅលើសាកសពទើបដឹងថាជនរងគ្រោះបានធ្វើអត្តឃាតដោយខ្លួនឯងដោយលេបថ្នាំងងុយដេកជាច្រើនគ្រាប់ ដោយសារតែសមត្ថកិច្ចរកឃើញសំបកថ្នាំងងុយដេកនៅជាប់នឹងខ្លួនជនរងគ្រោះ​ ។ 

    ក្រោយមក​ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print