គិលានុបដ្ឋាយិកា និងគ្រូពេទ្យរាប់រយនាក់នាំគ្នាធ្វើបាតុកម្ម ដោយដេកពេញផ្លូវប្រឆំាង និងការធ្វើប្រងើយរបស់រដ្ឋាភិបាល ទុកឲ្យកូវីដ១៩ ឆ្លងរាលដាល និងសម្លាប់មនុស្សជាច្រើន។
តាមគេហទំព័រ Worldometer នៅថ្ងៃទី១៤ខែឧសភា ប្រេស៊ីលមានអ្នកឆ្លង កូវីដ១៩ កើនឡើងដល់ទៅជាង១៩០ពាន់នាក់ និងស្លាប់កើនឡើងជាង១៣ពាន់នាក់ ឈរលំដាប់ទី៦នៅលើពិភពលោក។ ប៉ុន្តែរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ នោះឡើយ ។
ក្រុមគ្រូពេទ្យបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយពួកគាត់បានធ្វើការយ៉ាងហត់នឿយ ប៉ុន្តែ រដ្ឋាភិបាល បែជាមិនមានវិធានការទប់ស្កាត់នោះឡើយ។ មិនតែប៉ុណ្ណោះប្រធានាធិបតីប្រេស៊ី ក៏បានគាំទ្រ បើកទ្វារដំណើរការសេដ្ឋកិច្ច។
តាមគេហទំព័រ Vietnamnet ដែលបានចុះផ្សាយ ចុះផ្សាយនៅថ្ងៃទី ១៤ខែឧសភា ដោយមានវីដេអូស្តីពី បាតុកម្មកាលពីយប់ថ្ងៃទី១២ខែឧសភា។ នៅក្នុងឃ្លីមវីដេអូនោះ គ្រូពេទ្យប្រេស៊ីល ពាក់អាវស ឈរឆ្ងាយពីគ្នា ពាក់ម៉ាស់ ដៃម្ខាងកានទៀន ដៃម្ខាងកាន់ស្លាក់ឈ្មោះដាក់ចំពីមុខត្រង់ដើមទ្រូង។ ក្នុងពេលឈរបាតុកម្ម គិលានុបដ្ឋាយិកា ក៏បានដួលដេក ម្តងម្នាក់ៗ ដូចជាអ្នកស្លាប់ ដោយសារតែកូវីដ១៩។
ក្រុមគ្រូពេទ្យបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់ប្រធានាធិបតី Jair Bolsonaro ដែលបានចូលរួមធ្វើបាតុកម្ម ប្រឆាំងច្បាប់ កាត់ផ្តាច់ដាក់រដ្ឋនិមួយៗ ក្នុងគ្រាអាសន្ន ប៉ះពាល់ដល់សេដ្ឋកិច្ច៕
https://youtu.be/nvSiWBNAiqs