ថៃអនុម័ត បន្ធូរបន្ថយការរឹតត្បិតដំណាក់កាលទីពីរដើម្បីដំណើរការសេដ្ឋកិច្ច

ចែករំលែក៖

រដ្ឋាភិបាលថៃ បានចាប់ផ្តើមបានអនុម័តច្បាប់បន្ធូរបន្ថយដំណាក់កាលទីពីរ ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ ដែលចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី១៧ខែឧសភា ក្នុងគោលដៅជួយដល់សេដ្ឋកិច្ចប្រទេសជាតិដំណើរការឡើងវិញ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យគណកម្មការដោះស្រាយ ស្ថានភាពកូវីដ១៩ ប្រទេសថៃ បានប្រកាសនៅថ្ងៃទី១៥ខែឧសភាថា ក្រុមហ៊ុន អាជីវកម្ម មួយចំនួន ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ក្នុងនោះមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋានក្នុងផ្សាទំនើប អាងហែលទឹក…។ ប៉ុន្តែនៅក្នុងផ្សារទំនើបត្រូវតែបិទទ្វារនៅម៉ោង ២០ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញមុនច្បាប់បម្រាបគោចរ។
ចំណែករោងភាពយន្ត រម្មណីយដ្ឋានកម្សាន្ត សង្វៀនប្រដាល់ ក្លឹបហាត់ប្រាណ អាកាសយានដ្ឋាននៅតែបន្តបិទទ្វារដដែល ។
ចំណែកច្បាប់បម្រាបគោចរ ពេលយប់ នៅតែបន្តអនុវត្តដូចដើម ប៉ុនតែនៅចុងខែឧសភានេះនឹងផ្តល់ពេលវេលាបន្ថែម១ម៉ោងទៀត គឺច្បាប់នឹងចូលជាធរមាននៅវេលាម៉ោង២៣ ដល់ម៉ោង ៤ភ្លឺ (បច្ចុប្បន្នចាប់ពីម៉ោង២២ ដល់ម៉ោង៤ភ្លឺ)។
សារព័ត៌មានTTXVN នៅថ្ងៃទី១៥ខែឧសភា បានផ្សាយថា រដ្ឋាភិបាលមាន៤ដំណាក់កាល បន្ធូរបន្ថយច្បាប់បិទប្រទេសតាមដំណាក់កាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមានប្រសិទ្ធភាព។
នៅថ្ងៃទី១៥ខែឧសភានេះថៃរកឃើញអ្នកឆ្លងថ្មី៧នាក់ ជាពលករវិលត្រឡប់មកពីប៉ាគីស្ថាន។ ចំណែកអ្នកឆ្លងសរុបនៅថៃមាន៣០២៥នាក់ និងអ្នកជាសះស្បើយមាន២៨៥៤នាក់។ ជាមួយគ្នានោះក៏មានអ្នកស្លាប១១៥នាក់ផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print