វៀតណាមរកឃើញអ្នកឆ្លងថ្មីម្នាក់ទៀតសរុប២៤នាក់ គឺមកពីបរទេសទាំងអស់

ចែករំលែក៖

តាមការប្រកាសពីវិទ្យាស្ថានប៉ាស្ទើរទីក្រុងហូជីមិញ នៅថ្ងៃទី១៥ខែឧសភានេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត គឺមកពីទីក្រុងឌូបៃ កាលពីថ្ងៃទី៣ខែឧសភា ហើយត្រូវកាត់ផ្តាច់នៅដាច់ដោយឡែក ដើម្បីតាមដាន។
ចំណែកនៅក្នុងប្រទេសវៀតណាមវិញ គិតចាប់តាំងពីម៉ោង៦ព្រឹកថ្ងៃទី១៦ ខែមេសា ដល់ម៉ោង១៨ខែឧសភា វៀតណាមមិនមានអ្នកឆ្លងថ្មីនៅក្នុងស្រុកឡើយរយៈពេល២៩ថ្ងៃ ។ គិតត្រឹមម៉ោង ១៨ ថ្ងៃទី១៥ ខែឧសភាវៀតណាម មានអ្នកឆ្លង១៧៣នាក់មកពីក្រៅប្រទេស។ក្រសួងសុខាភិបាល វៀតណាម បានបញ្ជាក់ថាមានអ្នកផ្ទុកកូវីដ១៩សរុប ៣១២ នាក់ ប៉ុន្តែមិនមានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតនោះទេ ។ ក្នុងចំណោមជាង៣០០ករណីនោះ មានជាង៩០ភាគរយបានជាសះស្បើយ
តាមសារព័ត៌ CNA កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានផ្សាយថាអ្នកឆ្លងថ្មីចំនួន២៤ករណីនោះសុទ្ធតែនាំមកពីប្រភពខាងក្រៅទាំងអស់ ។ តាមក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកផ្ទុកវីរុសកូវីដ១៩ទាំង២៤ករណីថ្មីនោះ គឺជាពលរដ្ឋវៀតណាមដែលវិលត្រឡប់មកពីប្រទេសរុស្ស៊ីទាំងអស់ ហើយត្រូវបានដាក់ឲ្យស្ថិតនៅដោយឡែកឆ្ងាយពីគេឯង ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print