ជនជាតិចិនបើករថយន្តទៅបុកគូទរថយន្តមួយគ្រឿងទៀតកំពុងឈប់ស្តុបរងការខូចខាត

ចែករំលែក៖

​    ភ្នំពេញ៖បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងបើករថយន្តហ៊ីយ៉ាន់ដាយស្តារុិចមួយគ្រឿងទៅបុកគូទរថយន្តIZUZUមួយគ្រឿងទៀតខណៈកំពុងឈប់នៅភ្លើងស្តុបពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កខូចខាតយ៉ាងដំណំចំណែកម្ចាស់អង្គុយធ្វើព្រងើយមិនចុះមកដល់ស្រាយគ្នា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២០​ នៅចំណុចស្តុបណូគាតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តឃ្លុបម៉ាកIZUZUពណ៌សពាក់ស្លាកលេខភ្នំពេញ3D-5139ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់នៅភ្លើងស្តុបខណះនោះក៏មានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ស្តារុិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AH-2328​ បើកបុរសជនជាតិចិនម្នាក់ធ្វើដំណើរមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំចំណែកឯរថយន្តរងគ្រោះរងការខូចខាតបន្តិចបន្តួច។បន្ទាប់មកម្ចាស់រថយន្តបង្កអង្គុយក្នុងរថយន្តធ្វើព្រងើយដោយមិនបានចុះមកធ្វើការដោះស្រាយជាមួយខាងម្ចាស់រថយន្តរងគ្រោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានតំណាងខាងរថយន្តជនជាតិចិនចុះមកដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលគ្នាដោយភាគីបង្កបានចេញសំណងចំនួន៥០ ដុល្លារទៅឲ្យភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print