ខេត្តស្វាយរៀង៖ កាលពីថ្ងៃសុក្រ ៩រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិឹងថ្ងៃទី ១៥ ខែ ឧសភា គ.ស ២០២០ លោកវេជ្ជបណ្ឌិត ហាស់ សំអឿន គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យព្រះកេតុ មាលា ប្រចាំការ ជាអនុប្រធានមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម នៅឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បាននាំយកថ្នាំពេទ្យជាអំណោយតាមរយៈក្រុមហ៊ុនថ្នាំពេទ្យ ជួយឧបត្ថម្ភដល់មណ្ឌលសុខភាព សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយទឹកចិត្តមនុស្សធម៌ ។
ឱសថទាំងនេះទោះបីមិនច្រេីនណាស់ណាក្តី ក៏ប៉ុន្តែជាកាយវិការនិងទឹកចិត្ត មួយរបស់ជនរួមឈាមដែលតែងតែបេះពីមាត់រំលែកពីក អនុវត្តនូវវប្បធម៌ ចែករំលែក ជួយគ្នាក្នុងគ្រាក្រលំបាក ផ្តល់ជូនមណ្ដសុខភាពឃុំទួលស្តី ។ សូមអរគុណក្រុមហ៊ុន ដែលជួយឧបត្ថម្ភ មណ្ឌលសុខភាពយើងខ្ញុំ និងសូមជូនពរឱ្យរកទទួលទានមានបាន ជោគជ័យលេីអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួនផងដែរ ៕ សុខដុម
...