ពលរដ្ឋនៅទូទាំងទ្វីបអាហ្វ្រិកមានជាង១ពាន់លាននាក់ ប៉ុន្តែប្រឈមនឹងការឆ្លងខ្ពស់ដោយសារតែ បញ្ហាប្រឈមមុខជាច្រើនក្នុងនោះវិស័យសុខាភិបាលទន់ខ្សោយ។ អ្នកឯកទេសរបស់អង្គការសុខភាពពិភពលោកព្រមាន ថា នឹងមានពលរដ្ឋ ដល់ទៅជាង២០០លាននាក់ប្រឈមការឆ្លងវីរុសនេះបើទប់ស្កាត់មិនបានល្អនោះ។
តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក កូវីដ១៩ អាចសម្លាប់ពលរដ្ឋ ទ្វីបអាហ្វ្រិក ចាប់ពី ១៥០ពាន់នាក់ ដល់ ២០០ពាន់នាក់ និងឆ្លងរាលដាលដល់ពលរដ្ឋ ជាង ២០០លាននាក់នៅក្នុងទ្វីបអាហ្វ្រិក រយៈពេលមួយឆ្នាំប្រសិនបើមិនមានវិធានការទប់ស្កាត់ជាបន្ទាន់នោះ។
ទស្សនាវដ្តី BMJ Global Health កាលពីថ្ងៃ ទី១៥ ខែឧសភា បានដកស្រង់ក្រុមអ្នកឯកទេស របស់អង្គការសុខភាពពិភពលោក ប្រចាំនៅទ្វីបអាហ្វ្រិក បានបញ្ជាក់ថា អាចនឹងមានពលរដ្ឋដល់ទៅ២៣១លាននាក់ស្មើ២២ភាគរយនៃពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិក អាចនឹងឆ្លងកូវីដ១៩ ក្នុងរយៈពេល១២ខែ និងមានអ្នកស្លាប់ ១៥០ពាន់នាក់។
លទ្ធផលស្រាវជ្រាវក៏បានបង្ហាញយ៉ាងច្បាស់ថាប្រសិនបើមិនមានវិធានការទប់ស្កាត់ យ៉ាងមានប្រសិទ្ធភាពទេនោះ វិបត្តិទ្រង់ទ្រាយធំ នឹងកើតឡើងនៅក្នុងទ្វីបអាហ្វ្រិក។ ពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិកដល់ទៅ៨៨ភាគរយ មិនបានដឹងថាពួកគត់មានរោគសញ្ញាឆ្លងកូវីដ១៩ នោះឡើយ ទាំងនោះហើដែលការការប្រឈមខ្ពស់។ WHO បានស្នើរឲ្យបង្កើនប្រព័ន្ធសុខាភិបាល និងត្រូតពិនិត្យទប់ស្កាត់ឲ្យបានល្អបំផុតដើម្បីបញ្ជៀសសោកនាដកម្មកើតឡើង៕