មេឃភ្លៀងមួយមេធំ លាយឡំ ខ្យល់បោកបក់បាក់ដើមឈើ១ដើមធំសង្កត់រថយន្ត១គ្រឿងដែលកំពុងឈប់ស្តុបសន្ធរម៉ុក

ចែករំលែក៖

ភ្នំពេញ៖ ដើមក្ងោក មួយដើមធំត្រូវបានបាក់សង្កត់រថយន្ត១គ្រឿង ក្រោយពីមេឃភ្លៀងមួយមេ លាយឡំ ខ្យល់បោកបក់យ៉ាងខ្លាំង។

ហេតុការណ៍ខ្យល់បក់បាក់ដើមឈើនេះ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ចំណុចក្បែរស្តុបសន្ធរម៉ុក ស្ថិតនៅតាមបណ្ដោយ មហាវិថីម្ពុជាក្រោម មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅបានប្រាប់ មកអង្គភាព នគរដ្រេហ្គន បានអោយដឹងថានៅមុនពេលកើតហេតុគឺ មានមេឃភ្លៀងធ្លាក់ រួមនិង ខ្យល់បោកបក់យ៉ាងខ្លាំង ដែលបង្កអោយខ្យល់បក់តោង ដើមក្ងោករលើងទាំងឬសបាក់រាបដល់ដី និង សង្កត់រថយន្តម៉ាក់ Mazda មួយគ្រឿង ពណ៌ស ពាក់លេខភ្នំពេញ 2AC-5776 របស់អ្នកធ្វើដំណើរកំពុងបើកបរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម បណ្ដាលអោយខូចខាតផ្នែកដំបូលនិងកំណាត់ក្រោយទាំងស្រុងតែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានប្រាប់អោយដឹងថា ក្រោយពីទទួលព័ត៌មានថាមានការណីបាក់ដើមក្ងោក នៅចំណុចកើតហេតុ រួចមក និង ដែលបាក់សង្កត់ទៅលើរថយន្ត១គ្រឿង ក៏បានបញ្ជាកម្លាំងគណៈបញ្ជាឯកភាពខណ្ឌចុះជួយសម្រួលនៅកន្លែងកើតហេតុភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសាលាធានីភ្នំពេញ បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញដើម្បី ជៀសវាងការកកស្ទះចរាចរណ៍៕ ដោយ៖ រ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print