ទីក្រុងញូវយ៉កប្រើច្បាប់ «ស៊ុនអូខុង» រក្សាគម្លាត ពេលទៅហាលថ្ងៃលើវាលស្មៅ(មានវីដេអូ)

ចែករំលែក៖

ពិតជាចម្លែក ទាក់ទាញ និងមានសុវត្ថិភាពដល់ពលរដ្ឋដែលទៅដេកហាលថ្ងៃនៅរម្មណីដ្ឋាន ដូមីណូ កណ្តាលទីក្រុងញូវយ៉ក។ មន្ត្រីក្នុងតំបន់បានប្រើប្រាស់ ច្បាប់«ស៊ុនអូខុង» គូសរង្វង់មូល ការពារក្រុមបិសាច។
នៅក្នុងរឿងថាំងចេង ចម្លងធម៌ បានគូសរង្វង់មូល ការពារលោកគ្រូគេចផុតពីបិសាចចាប់ខ្លួន ហើយពេលនេះកូវីដ១៩ ក៏មិនខុសពីបិសាចនោះឡើយ ដូច្នេះដើម្បីការពារការឆ្លងរាលដាល មន្ត្រីក៏បានសម្រេចគូសរង្វង់មូល មានចម្ងាយពីគ្នា២ម៉ែត្រ។

ពលរដ្ឋដែលចង់ទៅហាលថ្ងៃ គឺនៅតែក្នុងរង្វង់មូលពណ៌សតែប៉ុណ្ណោះមិនអនុញ្ញាតិឲ្យចេញទៅក្រៅឬ ដើរ ពាសវាលពាសកាលនោះឡើយ។ រង្វង់មូលនិមួយៗមានចម្ងាយពីគ្នា ពីរម៉ែត្រ ហើយនៅក្នុងរង្វង់មូលនោះអាច ចូលទៅដេកហាលថ្ងៃ ឬអង្គុយនិយាយគ្នាលេងជាលក្ខណៈគ្រួសារ សង្សា បានដល់ទៅ២ឬ៣នាក់។ នៅលើវាលស្មៅនៃរម្មណីយដ្ឋានដូមីណូ ជាកន្លែងហាលថ្ងៃ នៅកណ្តាលទីក្រុងតែម្តង។
រម្មណីដ្ឋាន ដូមីណូ នៅតាមដងទន្លេ Brooklyn ជាទីកន្លែងទាក់ទាញ់ពលរដ្ឋទៅកម្សាន្ដ លម្ហែកាយនៅទីនោះ ដោយមានកន្លែងបាញ់ទឹក មានស្ពានព្រិល កន្លែងលេងបាល់ទះ …។
តាមសារព័ត៌មាន CNN នៅថ្ងៃទី២០ខែឧសភា បានផ្សាយថា មន្ត្រីក្នុងក្រុងញូវយ៉កបានស្នើដល់ពលរដ្ឋឲ្យនៅក្នុងផ្ទះ ហើយបើចេញទៅក្រៅត្រូវពាក់មាស់ និងនៅគម្លាតពីគ្នា ។ ទីក្រុងញូវយកជាកន្លែងមានអ្នកឆ្លងរាលដាល ខ្លាំងជាងគេបំផុត នៅក្នុងទឹកដីអាមេរិក ដោយមានអ្នកឆ្លងកូវីដជាង ២សែននាក់ ។
ច្បាប់ស៊ុនអូខុង មិនដឹងថា ស្ថិតស្ថេរយូប៉ុណ្ណា ឡើយ ប៉ុន្តែវាបានដាក់ស្មារតីពលរដ្ឋអាមេរិក នៅនៅគម្លាតពីគ្នា បញ្ជៀសការវាយលុកពី«បិសាច»កូវីដ១៩៕

https://youtu.be/BUWy_jw7-tg

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print