ខ្យល់មូសុងនិរតីនឹងបក់ខ្លាំងមកលើ​កម្ពុជា នាំឲ្យ​តំបន់និងផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង​ និងមធ្យម​ខ្សោយ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងធនធានទឹក និង​ឧតុនិយមចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស​ដោយ​បញ្ជាក់​ថា​ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០​ ខ្យល់មូសុងនិរតីនឹងបក់ខ្លាំងមកលើកម្ពុជា ។

តាមរយៈ​ការព្យាករ​អាកាសធាតុ​ខាងលេីនេះ​ ក្រុុម​ការងារ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បានប្រាប់ថា​ ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី០២​ ខែមិថុនា ឆ្នាំ​២០២០​ អាកាសធាតុ​មានដូចខាងក្រោម​ ៖

១-បណ្តាខេត្ត​នៅតាមតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-​២៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣៣-​៣៦°c នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះផ្នែកខ្លះនៃ​វាល​ ទំនាបភាគពាយ័ព្យ អាចនឹងមាន​ភ្លៀងធ្លាក់ខ្លាំង។

២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក​ និង​ ខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-​២៥°C​ សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°c ។ ល។ នឹងអាចមានភ្លៀងពីតិចទៅបង្គរ ។ ដោយឡែកបណ្តាខេត្តនៅភាគឦសានជាប់ប្រទេសវៀត​ណាម នឹងអាចមានភ្លៀងពីខ្សោយទៅ​មធ្យម​ ។

៣-បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាព​អប្បបរមា​ មានពី ១៦-​២៨°C​ សីតុណ្ហភាពអតិបរមា​ ​មានពី ៣២-៣៤°c នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ក្រសួងធន​ធានទឹក​និង​ឧតុនិយម​ ចុះ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ២០២០ពាក់​ព័ន្ធ​នឹងស្ថានភាពធាតុអាកាសបានជម្រាបជូនដល់សាធារណជនអោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ​ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ៕​ ដោយ​ ៖​សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print