ករណីរួមភេទក្រោមអាយុ១៥ឆ្នាំកើតឡើងគួរឲ្យកត់សម្គាល់នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចឃុំលាច ឃុំព្រងិល និងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានរាយការណ៍ថា ចាប់ពីចុងខែមេសាដល់ចុងខែឧសភា ឆ្នាំ២០២០ នេះ ករណីរួមភេទក្រោមអាយុ ១៥ឆ្នាំ បានកើតឡើងរហូតដល់ទៅ៤ករណី មានជនរងគ្រោះរហូតដល់ទៅ៦នាក់ នៅស្រុកភ្នំក្រវាញ ។

ប្រភពបានរាយការណ៍បន្តថា គេនៅចាំបានគឺលើកទី១កើតឡើងនៅចុងខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបាក់ត្រកួន ឃុំលាច ដោយជនសង្ស័យជាជីតាបង្កើតរំលោភចៅ២នាក់បងប្អូនបង្កើត អាយុ ៦ឆ្នាំ និង៨ឆ្នាំ ហើយជនប្រព្រិឹត្តនគរបាលបានឃាត់ខ្លួនបញ្ជូនទៅតុលាការ។
លើកទី២ បានកើតឡើងនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកំពែង ឃុំព្រងិល ដោយជនសង្ស័យអាយុ ៣៦ឆ្នាំ រំលោភកូនចុងអាយុ ១៣ឆ្នាំ ហើយជនប្រព្រិឹត្តនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់។
ដោយឡែកនៅថ្ងៃទី២១-២៣ ខែឆ្នាំដដែល អំពើដ៏អាក្រក់នេះបានកើតឡើង២ករណីទៀត គឺលើកទី១ ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ដោយយុវជនអាយុ ១៩ឆ្នាំម្នាក់បានចាប់ រំលោភក្មេងជំទង់អាយុ ១៣ឆ្នាំ ជនប្រព្រិឹត្តត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ។ លើកទី២ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយជនសង្ស័យជាជីតាបង្កើតចាប់ចៅ២នាក់បងប្អូនបង្កើតរំលោភសេពសន្ថវៈដែលកុមារីរងគ្រោះមាន អាយុ ៦ឆ្នាំ និង៨ឆ្នាំ ជនប្រព្រិឹត្តត្រូវនគរបាលឃាត់ខ្លួនបញ្ជូន ទៅតុលាការ។ដូច្នេះករណីរំលោភសេពសន្ថវៈចំនួន ៤ករណី មានជនរងគ្រោះរហូតដល់ទៅចំនួន ៦នាក់ ។
ករណីរំលោភសេពសន្ថវៈខាងលើនេះដែរ អ្នកសារព័ត៌មាននគរវត្តពុំអាចសុំការពន្យល់ពីព័ត៌មានច្បាស់ការណ៍សុីជម្រៅឬផ្លូវច្បាប់បានទេ ខណៈលោក វរសេនីយ៍ឯក ប៉ុល ចំរើន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះថា ពិតជាកើតមានមែនប៉ុន្តែលោកនៅក្រៅពុំចាំនោះទេ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print