មហាសេដ្ឋីលំដាប់ទីមួយនៅហុងកុង លោក Li Ka-shing ជាអ្នកបង្កើតក្រុមហ៊ុន CK Asset Holdings និង CK Hutchison Holdingscho បានលើកឡើងថា ការអនុម័តច្បាប់សន្តិសុខគឺជា សិទ្ធស្របច្បាប់របស់បណ្តាប្រទេសដែលមានអធិបតេយ្យភាព។
លោកLi Ka-shing បន្តទៀតថា«យើងមិនចាំបាច់បារម្ភនិងវិភាគច្រើនពីបញ្ហានេះឡើយ។ ច្បាប់សន្តិសុខថ្មី និង ជួយកាត់បន្ថយការបារម្ភរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងចំពោះកោះហុងកុង »។
មហាសេដ្ឋីLi Ka-shing ត្រូវបានគេផ្តល់រហ័សនាមថាជាវារៈជនរបស់កោះហុងកុង ។ លោកបានលើកឡើងទៀតថាបញ្ហាចំពោះមុខ គឺរដ្ឋាភិបាលកោះហុងកុងត្រូវតែបង្កើតទំនុកចិត្ត ទៅលើពលរដ្ឋ រក្សាការផ្តល់ទំនុកចិត្តពីសហគមន៍អន្តរជាតិចំពោះច្បាប់ប្រទេសមួយរបបគ្រប់គ្រងពីរ។
តាមសារព័ត៌មាន SCMP បានផ្សាយថា ក្រៅពីលោក Li នៅមានមហាសេដ្ឋីហុងកុង៥រូបផ្សេងទៀតបានគាំទ្រ ដល់សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ។ មហាសេដ្ឋី ផ្សេងទៀតបាលើកឡើងថា វិស័យសេដ្ឋកិច្ចហុងកុង និងពិបាករក្សាល្អប្រសិនបើមិនមានច្បាប់សន្តិសុខថ្មី។ ច្បាប់ថ្មីនិងជួយរក្សាសន្តិសុខស្ថេរភាព សង្គម គេចផុតពីការគំរាមកំហែងនានា។
ការលើកឡើងរបស់មហាសេដ្ឋី ហុងកុង ក្នុងពេលដែលចិនបាន បានអនុម័តច្បាប់សន្តិសុខ ជាផ្លូវការ នៅថ្ងៃទី២៨ខែឧសភានេះ៕