មន្ត្រីជប៉ុនបានប្រកាសថា បុរសដែលមានអាយុវែងជាងគេបំផុតរបស់ពិភពលោកនៅក្នុងប្រទេសជប៉ុននោះ គឺបានទទួលមរណភាពរួចហើយក្នុងអាយុ១១២ឆ្នាំ ស្ថិតនៅក្នុងទីក្រុង Nagoyaប្រទេសជប៉ុន ។
លោកតា Yasutaro Koide កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩០៣ ដែលជាប់ឈ្មោះជាបុរសមានអាយុវែងជាងគេបំផុតរបស់ពិភពលោក ផ្តល់ជូនដោយក្រុមកណត់ត្រាប្លែកៗពិភពលោក (Guinness World Records) កាលពីខែ សីហា ឆ្នាំ២០១៥ ។
កាលពីមិនទាន់ទទួលមរណភាព លោកតា Yasutaro Koide បានលាតត្រដាងឲ្យដឹងពីវិធីសាស្ត្រនៅក្នុងការរស់នៅឲ្យមានអាយុយឺនយូរ គឺការមិនទទួលទានសុរា ជក់បារី ឬរស់នៅដោយការធ្វើការធ្ងន់ៗនោះឡើយ ប៉ុន្តែជាការរស់នៅឲ្យមានការសប្បាយចិត្ត រស់នៅដោយភាពរីករាយ ។
មន្ត្រីជប៉ុនបានប្រកាស ថា លោកតា Yasutaro Koide បានទទួលមរភាពកាលពីព្រឹកព្រលឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ដោយសារតែជំងឺរលាកសួត និងគាំងបេះដូង ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងនៅឡើយថា តើបុរសណាមួយនឹងត្រូវស្នងតំណែងបុរសមានអាយុវែងជាងគេបំផុតពីលោកតា Yasutaro Koideនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត