សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងចាប់រំលោភកូនស្រីចុង

ចែករំលែក៖

ខេត្តព្រះវិហារ៖   ជនសង្ស័យ ម្នាក់ឈ្មោះ ពេត សេន ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រពន្ធខ្លួនពីបទប៉ុនប៉ងរំលោភសេពសន្ថវ:លើកូនស្រីជាអនិតិជន(កូនប្តីដើម)។

វរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថាការឃាត់ខ្លួនបុរសនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ក្រោយរឿងហេតុនេះបានកើតឡើងកាលពីម៉ោង៦និង១៥នាទី ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ខណ:ម្តាយក្មេងស្រីរងគ្រោះបានចេញក្រៅ ដើម្បីទៅទិញម្ហូប។ គាប់ជួនគាត់ភ្លេចយកលុយទៅក៏ត្រឡប់មកវិញ ស្រាប់តែឃើញប្តីរបស់គាត់កំពុងធ្វើសកម្មភាពរំលោភលើកូនស្រីរបស់គាត់ឈ្មោះគ.ស.ខ ភេទស្រីអាយុ១១ឆ្នាំ មុខរបរសិសស្ស។ពេលនោះប្រពន្ធក៏ស្រែកសួរថាធ្វើអី ?ប្តីនិយាយថា ប្រឡែងលេងជាមួយកូនទេ។
ការឆ្លើុយគ្មានទំនងព្រោះឃើញកូនស្រីមានអាក្រាតកាយហើយពេលគាត់ទៅដល់កូនស្រីរត់មកអោបគាត់ទាំងអាការ:ភ័យចំប្រប់
និងដោយអត់ទ្រាំនឹងទង្វើថោកទាបរបស់ប្តីមិនបាន ស្ត្រីជាម្តាយក៏ប្តឹងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំទឹកក្រហម ឲ្យចាប់ខ្លួនប្តីរបស់ខ្លួនតែម្តង។
យ៉ាងណាជនសង្ស័យរូបនេះមិនព្រមសារភាពកំហុសនេះទេ តែសមត្ថកិច្ចនៅតែបន្តនិតិវិធីនិងស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះឲ្យឃើញដើម្បីចាត់ការតាមច្បាប់៕ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print