សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ឃ្លាំង​ ឈើ​ប្រណីត​ធំៗ​របស់​ឧកញ៉ា​ ទ្រី​ ភាព​ នៅ​ស្ទឹង​ត្រែង

ចែករំលែក៖

​ខេត្ដស្ទឹងត្រែង​៖​ គំនរ​ឈើ​ប្រណីត​ យ៉ាង​សន្ធឹកសន្ធាប់​រាប់​ពាន់​កំណាត់​នៅ​ ក្នុង​ឃ្លាំង​ចំនួន​២​ធំៗ​របស់​ឧកញ៉ា​ ទ្រី​ ភាព​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ក្រោម​ ការ​ដឹកនាំ​ពី​លោក​ ជា​ ពេជ្រ​ ព្រះរាជ​ អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ ស្ទឹង​ត្រែង​បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ពី​ លិខិតអនុញ្ញាត​នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ ។​

IMG-20160120-WA0109

​នៅ​វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២០​ កម្លាំង​ចម្រុះ​បាន​ចុះ​ទៅ​ឆែក​ ឆេរ​ពិនិត្យ​ឃ្លាំង​ឈើ​ប្រណីត​របស់​ឧកញ៉ា​ ទ្រី​ ភាព​ នៅ​ចំណុច​គល់​ស្ពាន​សេ​កុង​ ស្ថិត​ក្នុងភូមិ​លើ​ សង្កាត់​ស្រះ​ឫស្សី​ ក្រុង​ -​ខេត្ដស្ទឹងត្រែង​ ឃើញ​ឈើ​រាប់​ពាន់​ កំណាត់​ប្រភេទ​ធ្នង់​ និង​សុ​ក្រំ​ ។​ រហូត​ ដល់​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ ដដែល​សមត្ថកិច្ច​បន្ដ​ប្រតិបត្ដិការ​ទៅ​ ឆែកឆេរ​នៅ​ឃ្លាំង​ឈើ​ប្រណីត​ចំណុច​ ឃ្លាំង​វ៉ៃ​ថ្ម​ ស្ថិត​ក្នុងភូមិ​សំរោង​ ឃុំ​ស្រែ​ សំបូរ​ ស្រុក​សៀម​ប៉ា​ង​ ខេត្ដស្ទឹងត្រែង​ ក្នុង​នោះ​មាន​ប្រភេទ​ឈើ​សុ​ក្រំ​ ឈើ​ខ្លុង​ អារ​ជា​ជ្រុង​មុខកាត់​ធំៗ​ គំនរ​គ​ដូច​ភ្នំ​ ។​

​មក​ទល់​នឹង​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ ទាំង​ជំនាញ​ រដ្ឋបាល​ព្រៃឈើ​ ព្រះរាជអាជ្ញា​ និង​សមត្ថ​ កិច្ច​ក្នុង​គណៈកម្មការ​ចម្រុះ​មិន​ទាន់​ បញ្ជាក់​ប្រាប់​នៅឡើយ​ទេ​ថា​ ឈើ​រាប់​ ពាន់​កំណាត់​របស់​ឧកញ៉ា​ ទ្រី​ ភាព​ មាន​ លិខិតអនុញ្ញាត​ត្រឹមត្រូវ​ឬ​មួយ​យ៉ាងណា​ទេ​ ។​ ប៉ុន្ដែ​សមត្ថកិច្ច​និង​មន្ដ្រី​ជំនាញ​ ត្រួតពិនិត្យ​ផ្ទៀត​ផ្ទាត់​ឯកសារ​ច្បាប់​ បណ្ដើរ​ សមត្ថកិច្ច​និង​ក្រុមការងារ​ក៏​បន្ដ​ ប្រតិបត្ដិការ​ធ្វើ​ដំណើរ​ទៅ​កាន់​តាម​ បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​ដើម្បី​ប្រមាញ់​ មើល​ទីតាំង​ស្កុ​ក​ឈើ​ខុសច្បាប់​ ។​

​គេ​បាន​រាយការណ៍​មក​ថា​ ក្រុម​ការ​ ងារ​បាន​ចុះ​ទៅ​ដល់ទី​តាំង​យោធា​វរៈ​ព្រំ​ ដែន​លេខ​១០១​នៃ​យោធភូមិ​ភាគ​ទី​១​ បង្គោល​ព្រំដែន​លេខ​៧៥​ ប៉ុន្ដែ​មិន​ទាន់​ ទទួល​បាន​ព័ត៌មាន​ពិស្ដារ​ថា​នៅ​ទីនោះ​ មានការ​លាក់​ទុក​ឈើ​យ៉ាងណា​នោះ​ទេ​ ។​

​គួរ​រំលឹក​ថា​ កន្លង​ទៅ​លោក​ អ៊ុ​ក​ គឹ​ម​សាន​ ដែល​ជា​ដៃស្ដាំ​របស់​ឧកញ៉ា​ ទ្រី​ ភាព​ តែងតែបាន​ប្រមូល​ទិញ​ឈើ​ពី​ ប្រជាពលរដ្ឋ​ ពី​ឈ្មួញ​ប្រមូល​ទិញ​ពី​តំបន់​ ឧទ្យាន​ជាតិ​វីរ​ជ័យ​ ពី​ឈ្មួញ​ ពី​សមត្ថកិច្ច​ តាម​ព្រំដែន​កម្ពុជា​-​ឡាវ​ដឹក​យក​មក​ គរ​ទុក​ចំណុច​ឃ្លាំង​វ៉ៃ​ថ្ម​ដើម្បី​ជា​ការ​បន្លំ​ បញ្ជាក់​ថា​ ឈើ​ទាំងនោះ​បាន​ប្រមូល​ក្នុង​ ដី​ព្រៃ​សម្បទាន​ស្របច្បាប់​ ។​ ប៉ុន្ដែ​ធាតុ​ ពិត​ឈើ​មួយ​ចំនួន​ត្រូវ​បាន​ដឹក​ពី​ខេត្ដ​ ស្ទឹង​ត្រែង​ឆ្លងកាត់​ខេត្ដព្រះវិហារ​ឆ្ពោះ​ មក​ចំណុច​ត្មាត​ពង​ ក្នុង​ទឹកដី​ខេត្ដកណ្ដាល​ ព្រំប្រទល់​ខេត្ដកំពង់ស្ពឺ​ដាក់​ចូល​ឃ្លាំង​ដ៏​ ធំ​ទល់មុខ​ភ្នំ​តូច​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៥១​ ។​

​ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ដ​ខ្លះ​បាន​ ប​ង្កើ​ប​ឱ្យ​ដឹង​ថា​ ក្រុម​រកស៊ី​ឈើ​ប្រណីត​ របស់​អ៊ុ​ក​ គឹ​ម​សាន​ និង​ដៃគូ​មួយ​ចំនួន​ ទៀត​បាន​ប៉ែង​ជែង​គ្នា​ជាមួយ​ក្រុម​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ និង​ឧកញ៉ា​ សឹង​ សំ​អុល​ ឧកញ៉ា​ វ័ន​ ប៊ុ​ន​ថៃ​ ហៅ​ឧកញ៉ា​ថៃ​ ។​ បាន​ ន័យ​ថា​ ក្រុម​របស់​ខាង​អ៊ុ​ក​ គឹ​ម​សាន​ មិន​អាច​មាន​សិទ្ធិ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ ចេញពី​ខេត្ដស្ទឹងត្រែង​យក​មក​ចូល​ទឹកដី​ ខេត្ដ​ត្បូង​បន្ដ​ទៅ​ប្រទេស​វៀតណាម​តាម​ ច្រក​ចាន់​មូល​ ដូនរ័ត្ន​ ច្រក​ដា​ ឬ​ដូង​ ប្រាំពីរ​ដើម​ ទន្លេ​ចាប​នោះ​បាន​ទេ​ លើក​ លែង​តែ​ក្រុម​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ឧកញ៉ា​ សឹង​ សំ​អុល​ ឧកញ៉ា​ វ័ន​ ប៊ុ​ុ​ន​ថៃ​ ហៅ​ ឧកញ៉ា​ថៃ​ ទើប​ឆ្លងកាត់​ និង​ឆ្លង​ទៅ​វៀត​ ណា​ម​បាន​ ។​

​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តាម​បទបញ្ជា​ អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ពិតជា​មានការ​គាំ​ ទ្រ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​ក្របខ័ណ្ឌ​ ទូ​ទាំង​ប្រទេស​ ក្នុង​នោះ​ក្នុង​នាម​នាយ​ ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គ​មេ​ប​ព​*​ា្ជ​ា​ ការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ ប្រទេស​ ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ហើយ​ លោក​ឧត្ដមសេនីយ៍ឯក​ ហួរ​ សា​គុណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​ ការពារ​ព្រំដែន​ជា​អនុប្រធាន​ លោក​ ឆេ​ង​ គឹ​មសុ​ន​ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ តំណាង​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ សមាជិក​ លោក​ ផៃ​ ប៊ុ​ន​ឈឿ​ន​ តំណាង​ក្រសួងបរិស្ថាន​ ជា​សមាជិក​ និង​ គ​*​ណៈ​អភិបាល​នៃ​អភិបាលខេត្ដ​ចំនួន​៦​ រូប​ទៀត​ជា​សមាជិក​ ឃើញ​ថា​ យុទ្ធនា​ ការ​បោសសម្អាត​បទល្មើស​ព្រៃឈើ​ ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​ និង​ ប្រកបដោយ​តម្លាភាព​ ។​

ក្នុង​នោះ​នាយ​ ឧត្ដមសេនីយ៍​ សៅ​ សុខា​ ថែម​ទាំង​បាន​ ដឹកនាំ​ក្រុមការងារ​តាម​ឧទ្ទ​ម្ភា​គ​ចក្រ​ តាម​រថយន្ដ​ទៅ​កាន់​ទីតាំង​កន្លែង​លាក់​ ទុក​ឈើ​ល្មើសច្បាប់​ក្នុង​ព្រៃ​ ក្នុង​ឃ្លាំង​ ស្ដុក​ដើម្បី​ត្រួតពិនិត្យ​ឈើ​ទាំងនោះ​មាន​ ច្បាប់​ ឬ​អត់​ច្បាប់​ ហើយ​ករណី​ខ្លះ​ក៏​ តម្រូវ​ឱ្យ​ក្រុម​មន្ដ្រី​ជំនាញ​ស៊ើបអង្កេត​ តាមដាន​រាល់​ឈ្មួញ​ដែល​ពាក់ព័ន្ធ​នោះ​ ផង​ដែរ​ ៕​

IMG-20160120-WA0108

IMG-20160120-WA0103

IMG-20160120-WA0112

IMG-20160120-WA0114

IMG-20160120-WA0110

IMG-20160120-WA0100

IMG-20160120-WA0113

IMG-20160120-WA0111

IMG-20160120-WA0107

IMG-20160120-WA0098

IMG-20160120-WA0116

IMG-20160120-WA0101

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print