ទ្រាំលែងបានទៀតហើយប្ដឹងនគរបាលឱ្យចាត់ការលោកប្ដីប្រមឹកម្ដង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីរងគ្រោះជាប្រពន្ធបានប្រាប់នគរបាលថា ប្ដីប្រមឹករបស់គាត់គ្មានចេះប្រកបការងារអ្វីក្រៅពីផឹកសុីស្រវឹងអួទីនួនោះទេ ពេលមកពីផឹកម្ដងៗ តែងតែរករឿងជេរបញ្ចោរប្រមាថគំរាមសម្លាប់គប់ដេញវាយកាប់ប្រពន្ធ និងកូនៗ រហូតមកដល់ពេលនេះទ្រាំលែងបានគាត់ក៏មកប្ដឹងនគរបាលជំនាញព្រហ្មទណ្ឌឱ្យចាត់ការប្តីប្រមឹកចិត្តឃោរឃៅនេះម្ដង ព្រោះការអប់រំពីអ្នកភូមិផងរបងជាមួយ ក៏ដូចជាសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋានស្រុកឡើងសាំអស់ទៅហើយ ។

 ក្នុងបណ្ដឹងខាងលើបន្តថា ជាក់ស្ដែងថ្មីនេះ កាលពីព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច ទទួលបទបញ្ជាពីអធិការនគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង វ៉ាត ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ។

 បណ្ដឹងស្រ្តីជាប្រពន្ធបន្តទៀតថា ស្ទើរតែគ្មានអ្វីរៀបរាប់អស់នោះឡើយ ព្រោះនរណាៗនៅក្នុងភូមិក៏គេដឹងអំពីសកម្មភាពរបស់លោកប្ដីគាត់នេះអស់ទៅហើយ ប៉ុន្តែជាក់ស្ដែងនៅវេលាខាងលើ លោកប្ដីរបស់គាត់ពេលមកពីផឹកសុីខាងក្រៅវិញបានរករឿងជេរប្រមាថយកកាំបិតដេញកាប់ និងគប់មកលើខ្លួនគាត់ និងកូនស្រី ថែមទាំងយកដែកថ្នាំងអំពៅគប់ចំឆ្អឹងខ្នងកូនស្រីម្នាក់ផ្សេងទៀត បណ្ដាលឲ្យរងរបួស ដូច្នេះគាត់ទ្រាំមិនបានទេបើនៅតែយ៉ាងនេះទៀតនឹងមានអ្នករងគ្រោះធ្ងន់ធ្ងរជាក់ជាមិនខាន ដូច្នេះម្ដងនេះសុំឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមនីតិវិធីទៅចុះ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print