គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបើកកិច្ចប្រជុំដោយមានរបៀបវារៈប្រជុំចំនួន៤

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅអគារសាលប្រជុំសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យ១១ ប្រធានអង្គភាពលទ្ធកម្មខណ្ឌ លោកចៅសង្កាត់ទាំង៦ ដោយមានរបៀបវារៈប្រជុំចំនួន៤៖
១-ការងារបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
២-ការងារចេញបណ្ណក្រីក្រជូនប្រជាពលរដ្ឋ
៣-ការងារសន្តិសុខ សណ្តាប់ធ្នាប់
៤.ការងារដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print