បុរសម្នាក់ជិះម៉ូតូម្នាក់ឯងត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយអូសប្រហែល៥០ម៉ែត្រ បែកខួរស្លាប់នៅនិងកន្លែងកើតហេតុ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ បុរសម្នាក់ជិះម៉ូតូម្នាក់ឯងត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយអូសប្រហែល៥០ម៉ែត្របែកខួរហូរឈាមពេញផ្លូវស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។

20160120_183430

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៦ និង១២នាទីក្បាលព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចខាងកើតមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតប្រហែល១០០ម៉ែត្រតាមបណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិ/សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះមានឈ្មោះឈៀ តើ អាយុ២៣ឆ្នាំមុខរបររត់ម៉ូតូឌុបរស់នៅក្នុងភូមិរស្មីសាមគ្កឺ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1K-5263 ខូចខាតផ្នែកខាងមុខ។

ប្រភពបន្តថា មុនកើតហេតុបុរសខាងលើបានបបួលគ្នីគ្នាជិះម៉ូតូពីកូនដំរីមកប៉ោយប៉ែតក្នុងទិសដៅពីកើតមកលិច ដោយគេមិនបានមកជាមួយក៏ជិះម៉ូតូមកម្នាក់ឯង លុះប្រហែលជា៣ម៉ោងក្រោយមកជនរងគ្រោះជិះម៉ូតូត្រលប់ពីប៉ោយប៉ែតទៅផ្ទះវិញក្នុងទិសដៅពីលិចឆ្ពោះទៅកើត ដោយស្របទិសជាមួយរថយន្តមិនស្គាល់ម៉ាកលុះមកដល់កន្លែងកើតហេតុ គេសង្ស័យថា រថយន្តយីឌុបដឹកទំនិញពេលយប់បុកពីក្រោយអូសប្រហែលជា៥០ម៉ែត្រ ធ្វើឲ្យយបុរសរងគ្រោះស្លាប់តែម្ដងហើយលើសពរងគ្រោះគេឃើញមានឈាមចេញពីត្រចៀកនិងចេញខួរផ្នែកក្បាលមុខ។ ហើយនៅកន្លែងកើតហេតុគេសង្កេតឃើញមានស្លាកសញ្ញាត្រីកោណនិងស្តុបរបស់រថយន្តធំ។

ក្រោយហេតុការរថយន្តមិនស្គាល់ម៉ាកបានធ្វើដំណើរឆ្ពោះទៅទិសខាងកើតបាត់ដោយសុវត្តិភាព ចំពោះសពរងគ្រោះត្រូវនគរបាលផ្នែកចរាចរណ៏ក្រុងប៉ោយប៉ែត ស្រាវជ្រាយរកសាច់ញ្ញាតិ និងប្រគល់ឲ្យយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។

សូមបញ្ជាក់នៅកន្លែងកើតហេតុមិនមានអ្នកស្រុករស់នៅតាមដងផ្លូវឡើយ ព្រោះមានសភាពស្ងប់ស្ងាត់ទើបមិនអាចដឹងអត្តសញ្ញាណរថយន្តបង្ក ឡើយ៕

20160120_184258

20160120_184310

IMG-20160121-WA0043

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print