ប្រធានាធិបតីដូណាល់ ត្រាំ គ្រោងបញ្ជូនទាហាន១មុឺននាក់ទប់ទល់បាតុកម្មនៅទូទាំងអាមេរិក

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៧ ខែមិថុនា បានផ្សាយថា ប្រធាធិបតីអាមេរិក ដូណាល់ ត្រាំ​ មានបំណង​បញ្ជូនកម្លាំងទាហាន​១ម៉ឺននាក់​ចូលទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការបាតុកម្ម ជាទ្រង់ទ្រាយធំ ។
ប៉ុន្តែសំណើររបស់ប្រធានាធិបតី ដូណាល់ ត្រំា ត្រូវបាន រដ្ឋមន្ត្រីក្រសួងការពារជាតិ​Mark Esper និង អគ្គមេបញ្ជាការកងទ័ពជើងគោកអាមេរិក លោកWilliam Barr បដិសេធ​។ កម្លាំងទាហានមិនអាចចូលរួម​នៅក្នុងសកម្មភាពបំបែកក្រុមបាតុករនោះឡើយ។
បើទោះបីមន្ត្រីយោធាសំខាន់ទាំងពីររូបរបស់អាមេរិក​មិនឯកភាព ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំ​ក៏បានបញ្ជាឲ្យ កងពលឆត្រយោង លេខ​៨២ត្រៀមលក្ខណៈ អាចនឹងត្រូវដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោននៅពេលចាំបាច់។
គម្រោង ដាក់កម្លាំងយោធា លេខ១លើពិភពលោក ទៅបំបែកហ្វូងបាតុករ អាមេរិក ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ​ពីមហាជន ក៏ដូចជាអ្នកនយោបាយអាមេរិក។ កន្លងមក លោកJim Mattis អតីតរដ្ឋមន្ត្រីការពារជាតិ ផ្កាយ៤ ក៏បានថ្កោលទោសយ៉ាងខ្លាំង​ដល់គម្រោងប្រើកម្លាំងយោធា ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print