ការទន្រ្ទានដី ការកាប់ឈើ ការដាក់អន្វាក់​និងបបាញ់សត្វព្រៃ ការឆក់ត្រី នៅតែគំរាមកំហែងសហគមន៍តំបន់ការពារ​ ធម្មជាតិវាលកំបោរ និងសហគមន៍តំបន់ការពារ​ធម្មជាតិអូរ៉ៃ

ចែករំលែក៖

ភ្នំពេញ​ ៖​ នាដើមឆ្នាំ២០២០នេះគម្រោង​GEF-CAMPAS តាមរយះអង្គការ BirdLife បានផ្តល់ហិរញ្ញវត្ថុដល់សហគមន៍តំបន់ការពារធម្មជាតិ ចំនួន២ក្នុងដែនជម្រកសត្វព្រៃលំផាត់គឺ ១. សហគមន៍តំបន់ ការពារធម្មជាតិវាលកំបោរ និង ២.សហគមន៍តំបន់ការពារ ធម្មជាតិអូរ៉ៃ ដើម្បីអនុវត្តសកម្មភាពអតិភាពដែលបានកំណត់ក្នុង ផែនការគ្រប់គ្រងនៃសហគមន៍តំបន់ការ​ពារធម្មជាតិរបស់ខ្លួន។

សត្វត្រយងចង្កំកស និងត្រយងយក្ស ដែលជាប្រភេទសត្វជិតផុតពូជ ដែលកំពុងមានវត្តមានក្នុងព្រៃសហគមន៍នេះ។

អង្គការនេះបានសម្តែងក្តីបារម្ភថា​ ការកាប់​ទន្រ្ទានដី ការកាប់ឈើ​ ការដាក់អន្វាក់​ និងបរបាញ់សត្វព្រៃ ការឆក់ត្រី ខុស​ច្បាប់ និងការរំខានដោយសកម្មភាពនិងកម្មកររបស់ក្រុមហ៊ុន គឺកត្តាគំរាមកំហែងដែលបានរកឃើញនៅក្នុងសហគមន៍​ទាំង២នេះ។

ជាមួយការគាំទ្រថវិកានេះគណកម្មការ​សហគមន៍នឹង បង្កើនចំនួនថ្ងៃល្បាតព្រៃដើម្បីទប់ស្កាត់បទល្មើសនិងតាមដានជីវជម្រុះ(ជាពិសេសសត្វជិតផុតពូជ) ពង្រឹងទំនាក់ទំនងជាមួយឧទ្យានុរក្សនិងអជ្ញាធរ​មូលដ្ឋាន កសាងសមត្ថភាពគណគម្មការ​សហគមន៍ និងបង្កើនការអប់រំផ្សព្វផ្សាយ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print