កម្លាំងទាហានរុស្ស៊ីហ្វឹកហាត់ត្រៀមព្យុះហយាត្រាថ្ងៃទី ២៦ខែមិថុនា

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីត្រៀមលក្ខណៈសម្រាប់ដង្ហែរក្បួនព្យុះហយាត្រា ទិវាជ័យជម្នះ លើរបបហ្វាស៊ីដ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៦ខែមិថុនាខាងមុខ ។ តាមពិតពិធីនេះត្រូវធ្វើឡើងនៅថ្ងៃទី៩ខែឧសភា ប៉ុន្តែត្រូវបានពន្យាពេល ដោយសារតែកូវីដ១៩ ។
កម្លាំងទាហានរុស្ស៊ី ដែលមានទីតាំងនៅជិតទីក្រុងមូស្គូបានចាប់ផ្តើមហ្វឹកហាត់ ។ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា លើកនេះ មាន១១ក្រុម ស្លៀកឯកសណ្ឋានសម័យសង្គ្រាម និង ទាហាន៤០ក្រុមមកពីសាលាយោធា សរុបមានទាហាន ១៤ពាន់នាក់ចូលរួម និងសម្ភារៈយោធា៣៨ប្រភេទ ដែលល្បីល្បាញក្នុងសម័យសង្គ្រាមលោកលើកទីពីរ មាន រថក្រោះ T-34-85 កាំភ្លើងធំ Su-100 … ជាមួយគ្នា នេះក៏មានយន្តហោះចម្បាំង ៧៥គ្រឿង ស្មើនិងគម្រប់ខួប៧៥ទិវាជ័យជម្នះ ។ ពិធីដង្ហែរក្បួនព្យុះហយាត្រាលើកនេះ មានរយៈពេលតែ ៩០ នាទីប៉ុណ្ណោះ។
តាមគម្រោង និងមានពិធីហ្វឹកហាត់នៅទីលាន ក្រហមនៅថ្ងៃទី១៧ ១៨ និង២០ ខែមិថុនា មុនពេលឈានដល់ថ្ងៃដង្ហែក្បួនជាផ្លូវការនៅថ្ងៃទី២៦ ខែមិថុនា ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print