ប្តីចាក់សាំងដុតសំលាប់ប្រពន្ធ​នៅស្រុកពញាឮ​ ខេត្ដកណ្ដាល​ ​នគរបាលស្រុកឱរ៉ាល់ស្រាវជ្រាវឃាត់ខ្លួនប្រគ​ល់​ជូនសមត្ថកិច្ចខេត្ដកណ្ដាល​

ចែករំលែក៖

​​​(កំពង់ស្ពឺ​)​ ៖​ កាលពីថៃ្ង​ទី​១០​ ខែមិថុនា​ ឆ្នាំ​២​០២០​ កំលាំងអធិការ​នគរបាល​ស្រុក​ឱរ៉ាល់​ ដឹ​កនាំ​ដោយលោកវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿ​ន​ អធិការ​នគរបាល​ស្រុក​ បានចុះសហការ​ស្រាវជ្រាវឃាត់មុខសញ្ញាជាជនសង្ស័យក្នុង​អំពេីឃាតកម្ម​ ដែលបាន​រត់គេចមកសម្ងំលា​ក់​ខ្លួនពួនអាត្មា​នៅក្នុង​ ភូមិពាមរស់ ឃុំរស្មីសា​មគ្គី​ ស្រុក​ឱរ៉ាល់​ ក្នុងចំការមួយកន្លែង​ ។

ដោយបានការចង្អុលណែនាំពីរលោក​ឧត្ដម​សេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ដ​ និងបានកិច្ចសម្រប​សម្រួលនីតិវិធីពីរអ​យ្យការ​ អមសាលា​ ដំបូងខេត្ដកំពង់ស្ពឺ​ កំលាំង​ នគរបាល​នៃអធិកា​រនគរបាលស្រុកឱរ៉ាល់បា​ន​សហការជាមួយតំណាងក្រុមហ៊ុន​ស៊ូ​ហ្គេី​ភ្នំ​ពេញ​ “​ចំការអំ​ពៅ“​ ស្ថិត​ក្នុង​ភូមិពាមរស់ ឃុំរស្មីសាមគ្គី​ ស្រុកឱរ៉ាល់​ ខេត្ដ​កំពង់ស្ពឺ​ បានឃាត់ខ្លួន​ ឈ្មោះ​ ផូ ងួន​ហៅ​ តឿ​ ភេទប្រុសអាយុ៤៨ឆ្នាំ​ មុខរបរ​ ជាកម្មករ​សំណង់​ មានទី​លំនៅ​ ភូមិព្រៃផ្ចិក​ ឃុំឈ្វាំង​​​ ស្រុកពញាឮ​ ខេ​ត្តកណ្តាល​​ មុនឃាត់ខ្លួន​ ។

​​​​​​ដំណើរ​រឿងហេតុ​ កាលពីថៃ្ង​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០​២០​ ជនសង្ស័យ​ជាប្ដី​ បានបង្កជម្លោះជា​មួយប្រពន្ធ​ ហេីយឈ្មោះ​ តឿ​ បានយកសាំងចាក់ដុ​តសម្លាប់ប្រពន្ធ​នៅផ្ទះ​ក្នុងភូមិផ្ចិក​ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល​ រួចរត់គេ​ចខ្លួន។​

​ក្រោយឃាត់ខ្លួន​ជនសង្ស័យ​បានឆ្លេីយសារ​ភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពចាក់សាំងដុតសំលាប់ប្រពន្ធខ្លួនមែនដោយសារតែកំហឹ​ង​ជម្លោះកេីតឡេីងរហូតមិនអាចគ្រប់គ្រងអា​រ​ម្ម​ណ៍​បាន​ ។

...

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បានប្រគល់ជូននគរ​បាលខេត្ដកណ្ដាល​ ទទួលយកទៅអនុវត្ដនីតិ​វិធីបន្ដ​ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print