ផ្អើលនាំគ្នាទៅជីកកកាយរករ៉ែមាសនៅភ្នំមួយក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ?

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋច្រើននាក់នាំគ្នាទៅជីកយករ៉ែ ដែលតាមការអះអាងពីពលរដ្ឋថាឮគេនិយាយតៗគ្នាថាជារ៉ែមាស នៅចំណុចភ្នំមួយកន្លែង ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមពលរដ្ឋដែលចូលទៅជីករករ៉ែមាសនេះប្រាប់ថាជាប្រភេទថ្មពណ៌តូចៗ ក្នុងនោះអ្នកខ្លះជីកបានតិច អ្នកខ្លះជីកបានច្រើន ប៉ុន្តែពួកគាត់មិនទាន់ប្រាកដថា មានតម្លៃបែបណានៅឡើយ។
ជុំវិញបញ្ហានេះលោកសរ កក្កដាអភិបាលស្រុកព្រៃនប់បានប្រាប់ឱ្យដឹងថា ករណីនេះមិនមែនជារ៉ែមាសអ្វីទេ និងថានៅថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីជំនាញក្រសួងរ៉ែនិងថាមពលនឹងចុះមកពិនិត្យដើម្បីបញ្ជាក់ជាផ្លូវការជូនសាធារណជនជ្រាប។
បើតាមលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុបានឱ្យដឹងជាបឋមដែរថា នេះជាប្រភេទរ៉ែ Pyrite ដែលជាបណ្តុំសមាសធាតុដែកនិងស្ពាន់ធរ័មិនមែនជារ៉ែមាសនោះឡើយ៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print