Jankovic វិលត្រលប់មកចាប់ដៃគូជាមួយ Djokovic វិញក្នុងប្រកួតសប្បុរសធម៌នៅស្រុកកំណើត

ចែករំលែក៖

តាមការចុះផ្សាយរបស់ Livescore នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កីឡាការិនីសញ្ជាតិស៊ែប៊ី Jelena Jankovic និយាយថា ទ្វារបើកចំហសម្រាប់នាងដើម្បីបន្តអាជីពកីឡាវាយតឺន្នីសឡើងវិញបន្ទាប់ពីអតីតកីឡាករលេខមួយពិភពលោករូបនេះបានវិលត្រឡប់មកវិញជាយូរមកហើយជាមួយដៃគូកីឡាករឆ្នើម Novak Djokovic កាលពីថ្ងៃសុក្រ។

Jankovic មិនបានចូលរួមប្រកួតប្រជែងគ្នាទេ ចាប់តាំងពីចាញ់កីឡាការិនីPetra Kvitova ក្នុងជុំទី១ នៃកម្មវិធី US Open កាលពីឆ្នាំ២០១៧ ដោយសារបញ្ហារបួសខ្នង។

កីឡាការិនីវ័យ៣៥ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍ថា នាងប្រហែលជាមិនទាន់បញ្ចប់ទេនៅពេលដែលនាងភ្ជាប់ទំនាក់ទំនងជាមួយ Djokovicសម្រាប់ការប្រកួតទ្វេរដងនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយនៅឯស្រុកកំណើតរបស់នាងក្នុងតំបន់ Belgrade

Jankovic ដែលជាអ្នកឈ្នះពានរង្វាន់ WTA ចំនួន១៥ដងនោះធ្លាប់បានវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយមិនបានសំរេចចិត្តត្រលប់មកអាជីពវិញទេ។ នាងបាននិយាយថានេះជាលើកទីមួយហើយដែលខ្ញុំបានរៀបចំរ៉ាកែ(ដងវាយ) វាយកូនបាល់ក្នុងរយៈពេលដ៏យូរមួយហើយខ្ញុំពិតជាមានសេចក្តីត្រេកអរខ្លាំង។ ខ្ញុំមានអារម្មណ៍ថាឈឺខ្នងដែលតែងតែរារាំងអាជីពជាកីឡាវាយកូនបាល់របស់ខ្ញុំ វាពិតជាអាក្រក់ណាស់ដែលខ្ញុំមិនអាចដើរបានស្រួល ឬគេងលក់ស្រួល

កីឡាកររូបនេះបានបន្តថា ខ្ញុំបានជាសះស្បើយពេញលេញហើយ ប៉ុន្តែខ្ញុំមិនដឹងថាតើនេះជាការត្រឡប់មកវិញទេ។ ទ្វារបើកចំហហើយខ្ញុំមិនដែលចូលនិវត្តន៍ជាផ្លូវការទេ ប៉ុន្តែខ្ញុំកំពុងរស់នៅក្នុងជីវិតខុសគ្នា”

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print