ខេត្តឧត្ដរមានជ័យ៖មនុស្ស៧នាក់ក្នុងនោះមាន ក្មេងប្រុសស្រី៤នាក់ ត្រូវបានសមត្ថកិច្ចការពារព្រំដែនធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតាមផ្លូវវាង កាលពីព្រឹក ថ្ងៃទី១៥ខែមិថុនា នៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍អណ្តែងមុតក្នុង វរៈសេនាតូចលេខ៧០២និងកម្លាំងយោធាកងអនុសេនាធំលេខ០៣ នៃកងការពារព្រំដែនលេខ៤០២ យោធភូមិភាគទី៤ ដែលប្រចាំការនៅគោលដៅវត្តអូរខ្លាឃ្មុំ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ចំនួន៧នាក់ ក្នុងនោះមានក្មេង ៤នាក់ ពាក់ពន្ធ័ ករណីលួចឆ្លងដែនចូលទៅមើលអីវ៉ាន់នៅផ្សារថៃ(ផ្សារឆងចម) ។
ប្រជាពលរដ្ឋដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ
១-ឈ្មោះ ពូល ខ្លឹង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាមេខ្យល់)។
២-ឈ្មោះ យឹម សុភ័ក្រ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
៣-ឈ្មោះ កែវ ស្រីនីន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។រីឯក្មេង ៤ នាក់:
១-ឈ្មោះ ម៉េង ឃាង ភេទប្រុស អាយុ៩ឆ្នាំ (កូនឈ្មោះ កែវ ស្រីនីន)។
២-ឈ្មោះ ភាន់ បារាំង ភេទប្រុស អាយុ៨ឆ្នាំ (ក្មួយឈ្មោះ កែវ ស្រីនីន)។
៣-ឈ្មោះ ម៉េង លាភ ភេទស្រី អាយុ២ឆ្នាំ (កូនឈ្មោះ កែវ ស្រីនីន)។
៤-ឈ្មោះ គិម ជាង ភេទស្រី អាយុ៥ឆ្នាំ (កូនឈ្មោះ យឹម សុភ័ក្រ)។
ប្រជាពលរដ្ឋខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ឧត្តរមានជ័យដើម្បីអនុវត្តតាមនិតិវិធី៕
ដោយ÷ប៉ែន នួន