នគរបាលការពារព្រំដែនគោកលេខ​៩១១បង្រ្កាបឃាត់ខ្លួនជនជាតិថៃ ប្រុសស្រី០២នាក់ ជួញដូរគ្រឿងញៀនឆ្លងដែន

ចែករំលែក៖

ក្រុងប៉ោយប៉ែត​ ៖​ ជនសង្ស័យជាជន​ជាតិថៃប្រុស ស្រី២នាក់​ ពាក់ព័ន្ធ​ជួញដូរថ្នាំញៀន​ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៥និង០៥នាទី​ល្ងាច ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ដឹងថា៖ជនសង្ស័យ មានឈ្មោះ
១/-ផាត់ថាឆាត គ្រីត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខAA6917469២/-ឈ្មោះ ជីនវ៉ុនកាម៉ន សាវ៉ាន់យ៉ា ភេទស្រី ជនជាតិថៃ អាយុ៤៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ AA5682330។
លោកបញ្ជាក់ថា៖ជាមួយនឹងកិច្ចប្រតិបត្តិការសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនបឹងសាគូនៃវរសេនាតូចការពារព្រំដែនគោកលេខ ៩១១ ព្រមទាំងមានការសហការពីប្រជាពលរដ្ឋល្អ បានចុះបង្រ្កាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចបាន ធ្វើការដកហូតវត្ថុតាងថ្នាញៀន ម្សៅក្រាមសថ្លាចំនួន ៣១កូនថង់ (សាមសិបមួយកូនថង់)-ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្ស(WY)ចំនួន៥៨(ហាសិបប្រាំបីគ្រាប់)និងថ្នាំគ្រាប់ពណ៌បៃតងមានអក្ស(WY)ចំនួន១គ្រាប់–ជញ្ជីងថ្លឹងថ្នាំញៀន១-បំពង់កែវមួយចំនួន ,ដបកែឆ្នៃសម្រាប់ជក់គ្រឿងញៀន៣, បំពង់ចូកថ្នាំ២, ដែកកេះ៣, ប៉ាស្ព័រ២ក្បាល និងទូរស័ព្ទដៃ២គ្រឿង។
លោកបន្តថា៖ជនជាតិថៃទាំង០២នាក់នេះ បានមកស្នាក់នៅក្រុងប៉ោយប៉ែតយូរមកហើយ និងជាមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចបានធ្វើការតាមដាន ដោយមានការសហការល្អពីម្ចាស់ផ្ទះជួល ទើបសមត្ថកិច្ចឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនទាំង០២នាក់ ។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមនិតិវិធីច្បាប់៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print