កម្លាំងទាហានអាកាសថៃបានឡើងគម្រោងបញ្ជូនផ្កាយរណបយោធាជាលើកដំបូង របស់ខ្លួន ឡើងទៅកាន់ គន្លងគោចរផែនដី នៅវេលាម៉ោង ៨ និង៥១នាទី ថ្ងៃទី ១៩ខែមិថុនា។ ផ្កាយរបណបយោធា មានឈ្មោះថា Napa-1 ដោយប្រើប្រាស់មីស៊ីល រ៉ុញ Ariane Vega នៅតំបន់ Guiana ស្ថិតរបស់បារាំង។
ផ្កាយរណបខាងលើត្រូវបានពន្យាពេលបាញ់បង្ហោះជាច្រើលើកមកហើយ ដោយសារតែបញ្ហាបច្ចេកទេស និង ការឆ្លងរាលដាលនៃវីរុសកូវីដ១៩។
នៅថ្ងៃទី១៦ ខែមិថុនា សារព័ត៌មាន Bangkok Post បានដកស្រង់ប្រភពប័ត៌មានពីកម្លាំងទាហានអាកាសថៃ(RTAF)បានឲ្យដឹងថា ផ្កាយរណប Napa-1 នឹងត្រូវបានឡើងទីអាវកាសនៅវេលាម៉ោង៨និង៥១នាទី ថ្ងៃទី១៩ ខែមិថុនា ខាងមុខដោយប្រើប្រាស់មីស៊ីល Ariane Vega។ នេះជាផ្កាយរណបដំបូងគេបង្អស់របស់ទាហានអាកាសថៃ ក្នុងគោលដៅបម្រើវិស័យយោធាថៃ និងសន្តិសុខជាតិ ក្នុងនោះមានទាំងទប់ស្កាត់ភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ជាដើម។
ប្រភពព័ត៌មានបានឲ្យដងថា កាមេរ៉ារបស់ផ្កាយរណប Napa-1 នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការពារជាតិ ទប់ស្កាត់រាល់ការគំរាមកំហែង ។ ថៃបានទិញផ្កាយរណប Napa-1ពីក្រុមហ៊ុន Innovative Solutions in Space របស់ប្រទេសហុល្លង់។ ផ្កាយរណបនេះមានតម្លៃ ប្រមាណ៣,២លានដុល្លារ៕