ភ្នំពេញ៖ ផ្ទះមួយល្វែងនៅក្នុងបុរីមេគង្គ មួយកន្លែងសង្ស័យឆ្លងចរន្តអគ្គីសនី ត្រូវបានអគ្គិភ័យឆាបឆេះអស់សម្ភារះក្នុងបន្ទប់។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងបុរីមេគង្គមួយកន្លែង ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាផ្ទះល្វែងមួយនៅក្នុងបុរីមេគង្គមួយកន្លែងសង្ស័យឆ្លងចរន្តអគ្គិសនីត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ជាន់ទី២ ផ្អើលប្រជាពលរដ្ឋនៅក្នុងបុរី តែត្រូវបាន កម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកពន្លត់ទាន់ពេលវេលា ក្រោយពេលឆាប់ឆេះអស់មួយបន្ទប់ ក្នុងគ្រឿង ប្រើប្រាស់អស់២រថយន្តក្នុងការបាញ់ពន្លត់ ហើយអគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង៣ និង១០នាទីថ្ងៃខែឆ្នាំដ៏ដែល។
ជាចុងក្រោយ កម្លាំងសមត្ថកិច្ចបាន បានសំណូមពរឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទៅលើអគ្គីភ័យ បិទភ្លើងបិទចរន្តអគ្គីសនីឱ្យបានត្រឹមត្រូវមុនចេញពីផ្ទះ និងអុចធូបថ្ងៃសិល៍អីឱ្យមានការប្រុងប្រយ័ត្ន៕រ៉ា