ពហុកីឡដ្ឋានទី៣ក្នុងចំណោមពហុកីឡដ្ឋានទាំង៨របស់ប្រទេសកាតារសម្រាប់ត្រៀមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ត្រូវបានសាងសង់រួចរាល់នៅថ្ងៃព្រហស្បតិ៍នេះ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។
ពហុកីឡដ្ឋានដែលកាតារបានសាងសង់រួចរាល់នេះគឺមានកៅអីចំនួន៤០០០០ មានទីតាំងនៅតំបន់អាល់រ៉ាយយ៉ាននៅជាយក្រុងនៃទីក្រុងដូហា ដែលជាកីឡដ្ឋានធំមួយក្នុងចំណោមកីឡដ្ឋានដែលគ្រោងសាងសង់ត្រៀមព្រឹត្តិការណ៍ខាងលើ។
ការសាងសង់នេះគឺពហុកីឡដ្ឋានទី៣ហើយដែលត្រូវបញ្ចប់រួចរាល់បន្ទាប់ពីការជួសជុលកែលម្អពហុកីឡដ្ឋានអន្តរជាតិ Khalifa ក្នុងឆ្នាំ២០១៧ និងការបើកដំណើរការសាងសង់ពហុកីឡដ្ឋាន Al Janoub កាលពីឆ្នាំមុន។ ពហុកីឡដ្ឋាននេះគ្រោងនឹងរៀបចំការប្រកួតរហូតដល់វគ្គមួយភាគបួននៃការប្រកួត World Cup ឆ្នាំ២០២២ខាងមុខ ។
ខាងក្រោមនេះគឺជាទិដ្ឋភាពនៃពហុកីឡដ្ឋានធំៗដែលសាងសង់រួច និងកំពុងដំណើរការសាងសង់របស់ប្រទេសកាតារសម្រាប់ត្រៀមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២៖