យោងតាមការចេញផ្សាយរបស់ Sky Sport កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនាបានបង្ហាញថា ក្លឹប Newcastle United បានទទួលការដេញថ្លៃកាន់កាប់ថ្មីចំនួន៣៥០លានផោនពីនាយកប្រតិបត្តិក្រុមហ៊ុនទូរទស្សន៍អាមេរិកឈ្មោះ Clear TV គឺលោក Henry Mauriss ។
មានអាយុ៥៦ឆ្នាំ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Clear TV Ltd ដែលប្រតិបត្តិការកម្មវិធីទូរទស្សន៍ជាច្រើនដល់ទស្សនិកជនដែលមានគោលដៅផ្សព្វផ្សាយនៅតាមអាកាសយានដ្ឋាន, កន្លែងថែទាំសុខភាព និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ មានមូលដ្ឋាននៅជិតទីក្រុង Los Angeles ។
នៅក្នុងខែមេសាក្រុមហ៊ុន PCP ដែលជាសម្ព័ន្ធមិត្តគាំទ្រដោយស្តេចប្រទេសអារ៉ាប់ប៊ីសាអូឌីតនាង Amanda Staveley ដែលរួមមានម្ចាស់រាជបុត្រអារ៉ាប៊ីសាអូឌីតផងនោះបានយល់ព្រមលើកិច្ចព្រមព្រៀង៣០០លានផោនដើម្បីទិញក្លិប Newcastle United និងបញ្ចប់ការកាន់កាប់រយៈពេល១៣ឆ្នាំរបស់លោក Mike Ashley ក្នុងនាមជាម្ចាស់ក្លឹប។
ការដេញថ្លៃនោះត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការលើកលែងទោសអន្តរជាតិជុំវិញស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតក៏ដូចជាការប្រឆាំងពីសំណាក់អ្នកផ្សាយពាណិជ្ជកម្មទូរទស្សន៍ beIN Sport ដែលអះអាងថា អារ៉ាប៊ីសាអ៊ូឌីតជាប់ពាក់ព័ន្ធនឹងការចាក់ផ្សាយខុសច្បាប់នៃការប្រកួតលីក Premier League ។
គួររំលឹកថា កាលថ្ងៃអង្គារទី១៦ ខែមិថុនា អង្គការពាណិជ្ជកម្មពិភពលោកបានចេញសេចក្តីចោទប្រកាន់មួយស្តីពីតួនាទីរបស់អារ៉ាប់ប៊ីសាអូឌីតក្នុងការសម្រួលដល់ការបញ្ជូនការផ្សាយតាមទូរទស្សន៍ដោយខុសច្បាប់។ ការរកឃើញនេះត្រូវបានស្វាគមន៍ភ្លាមៗដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពមិនសមហេតុផលនៃសមាជិកមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប់ប៊ីសាអូឌីត (PIF) ក្នុងការឆ្លងកាត់ម្ចាស់ក្លឹប និងនាយករបស់ Premier League ដើម្បីបញ្ចប់ការវិនិយោគរបស់ពួកគេ៨០ភាគរយនៅអង់គ្លេស។
លេខាធិការវប្បធម៌អង់គ្លេសលោក Oliver Dowden បានបញ្ជាក់ថា វាស្រេចទៅលើក្របខ័ណ្ឌ Premier League ដើម្បីកំណត់ភាពសមស្របនៃម្ចាស់ក្លឹបថ្មីដោយយ៉ាងហោចណាស់មានសមាជិកលីក២នាក់បានអំពាវនាវឱ្យរដ្ឋាភិបាលស៊ើបអង្កេតកិច្ចព្រមព្រៀងនេះ និងពិចារណាការដាក់ទណ្ឌកម្ម ៕