បុរសអាយុ៦០ឆ្នាំម្នាក់ទៅដឹកគោចូលក្រោលខណៈមេឃកំពុងរលឹមត្រូវរន្ទះបាញ់ស្លាប់

ចែករំលែក៖

កណ្ដាល​ បុរសអាយុ៦០ឆ្នាំម្នាក់​ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបុរសរងគ្រោះចេញពីផ្ទះទៅដឹកគោចូលក្រោល ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗ។ ករណីនេះ​ បាននកើតឡើង​ កាលពីថ្ងៃទី ១៦ ខែមិថុនា​ឆ្នាំ២០២០​ វេលាម៉ោង ១៨និង០០នាទី ត្រង់ចំណុចវាលបឹងឈូក ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាង សុខ ភេទប្រុស​ អាយុ៦០ឆ្នាំ.​ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់កូនជនរងគ្រោះឈ្មោះ.​សុខ បញ្ញា.​ ភេទប្រុស.​ អាយុ២៩ឆ្នាំ បានឲ្យដឹងថា៖. នៅថ្ងៃទី១៦.ខែមិថុនា.ឆ្នាំ២០២០.វេលាម៉ោង១៤និង៣០នាទី.​ ជនរងគ្រោះបានទៅក្រោលគោនៅជិតបឹងឈូកដើម្បីលែងគោឲ្យស៊ីស្មៅ ទៅជាមួយកូនប្រុស២នាក់.និងចៅស្រី១នាក់.។ លុះវេលាម៉ោង១៦និង០០នាទី.ថ្ងៃខែឆ្នាំដដែល ដោយមានភ្លៀងធ្លាក់ រលឹមតិចៗ ជនរងគ្រោះនិងកូន២នាក់ និងចៅស្រី បានចុះទៅឃ្វាលគោឲ្យចូលក្រោលវិញ ដោយនៅចំងាយ៥ម៉ែត្រទៅ៦ម៉ែត្រពីជនរងគ្រោះ.​ ខណៈនោះស្រាប់តែមានរន្ទះបាញ់ចំជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះដេកដួលនៅលើដី.​ ភ្លាមនោះ ក្រុមគ្រួសារកូនចៅក៏បាននាំគ្នាដឹកជនរងគ្រោះទៅពេទ្យភូមិនៅព្រែកហូរ ឲ្យជួយមើល ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចទើបរាយការណ៍ ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
បន្ទាប់ពីនគរបាលជំនាញទទួលបានព័ត៍មានខាងលើ ភ្លាម​នោះ​ក៏ចុះមកធ្វើការពិនិត្យ កោសល្យវិច្ច័យ
រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារ រន្ទះបាញ់ពិតប្រាកដមែន ។ សាកសពជនរងគ្រោះ ត្រូវ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print