ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋថៃរកស៊ីល្មើសស្តុកឈើគ្រញូងរកស៊ីជាមួយឈ្មួញខ្មែរ ត្រូវតម្រួតធនធានធម្មជាតិថៃបង្ក្រាប ។ ជនសង្ស័យឈ្មោះសោមផន សូណុងប៊ូ ភេទប្រុស អាយុ ៤២ ឆ្នាំផ្ទះលេខ ៣១ ភូមិលេខ ២១ ឃុំសាវ៉ាវ៉ារង ស្រុកមឿង ខេត្តស្រះកែវ ខណៈគេបាននាំឈើគ្រញូង យកមកកែច្នៃ និងយកទៅលាក់ទុកក្នុងផ្ទះ ដើម្បីត្រៀមលក់ទៅឲ្យឈ្នួញខ្មែរ នៅព្រំដែន ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចជំនាញធនធានធម្មជាតិ និងតម្រួតថៃ បានធ្វើកំណត់ហេតុចោទចំនួន ៤ នៃបទល្មើសក្រោមមាត្រា ៤៨ នៃច្បាប់ព្រៃឈើឆ្នាំ ១៩៤១ របស់ថៃ នៅក្នុងតំបន់គ្រប់គ្រងកែច្នៃឈើ ដូចជាមិនត្រូវទុកដុំឈើលើសពី ០,២០ ម៉ែត្រគូបឡើយ ។
សមត្ថកិច្ចចាប់ខ្លួននឹងរឹបអូសវត្ថុតាងជនល្មើស យកទៅស្ថានីយ៍ខ្លួន ដើម្បីចាត់ការបន្តតាមនីតិវិធី ។
គួររំលឹកថា បទល្មើសធនធានធម្មជាតិ (ឈើប្រណីត ) ជនល្មើសនិងឈ្មួញថៃ មានតែរកស៊ីជាមួយឈ្មួញខ្មែរនិងវៀតណាមប៉ុណ្ណោះ ។
រីឯទំនិញទាំងនោះ ត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសកម្ពុជា និងវៀតណាម តាមផ្លូវគោកនិងផ្លូវទឹក ហើយចុងក្រោយ ទៅកានប្រទេសចិនកុម្មុយនីស្ត ៕