ភ្នំពេញ ៖ ថ្មីៗនេះសមាគមមិត្តនគរបាលជាតិ កម្ពុជាបានចាត់ទុកវីដេអូកំប្លែង មួយ របស់ក្រុមកំប្លែងនាយពែកមីដែល តួអង្គ សម្តែង ជា ប៉ូលិស មិន គោរព ទៅតាម បទដ្ឋាន ស្តីពី ឯកសណ្ឋាន របស់ មន្ត្រីនគរបាល ជាតិ ។ ការប្រើប្រាស់ ពាក្យពេចន៍ មិន សមរម្យ នៅក្នុង វីដេអូ កំប្លែង នោះ ទៀតសោត ក៏បាន ប៉ះពាល់ ដល់ សេចក្តីថ្លៃថ្នូរ របស់ នគ របាល ជាតិ ដែរ ។ ទោះជាយ៉ាងណាមហាជនមួយចំនួនបានចា ត់ទុកថាត្រឹមជាការកំប្លែង និងមានអត្ថន័យអប់រំផងដែរ។
ប្រតិកម្ម នេះធ្វើឡើង ចំពោះ វីដេអូ កំប្លែង ដែលមាន តារា កំប្លែង ដើរតួ ជា ប៉ូលិស អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក ក្នុង រឿង « បន្លំ ចាប់ » ដែល បាន ចាក់ផ្សាយ នៅលើ កញ្ចក់ ទូរទស្សន៍ និង ប្រព័ន្ធ ផ្សព្វផ្សាយ សង្គម កាលពី កន្លងៗ ទៅ ។
លោក ប៉ែន វិបុល អគ្គ ស្នងការរង នគរបាលជាតិ និង ជា អគ្គលេខាធិការនៃសមាគមមិត្តនគរបា លកម្ពុជា បានស្នើ ឲ្យ ក្រសួង ព័ត៌មាន ត្រួតពិនិត្យ តាមដាន និង កែលម្អ ដល់ ស្ថានីយទូរទស្សន៍ បណ្តាញ ផ្សព្វផ្សាយ រួមទាំង សិល្បករ មួយចំនួន ឲ្យ សម្តែង និង ចាក់ បញ្ចាំង វីដេអូ គោរព ទៅតាម ឋានានុក្រម របស់ នគរបាលជាតិ និង ប្រើ ពាក្យពេចន៍ ឲ្យ បាន សមរម្យ ។
បានបញ្ជាក់ នៅក្នុង សំណើក្នុងនាមសមាគមមិត្តនគរបា លកម្ពុជា ទៅកាន់ ក្រសួង ព័ត៌មាន ដូច្នេះ ថា វីដេអូ នោះ ពិត ជាមាន ផលប៉ះពាល់ និង ជះឥទ្ធិពល មិនល្អ ដល់ កិត្យានុភាព របស់ កម្លាំង នគរបាលជាតិ ដែល កំពុង ខិតខំ ប្រឹងប្រែង បំពេញភារកិច្ច ថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និង ស្ថេរភាព សង្គម ជូន ជាតិ មាតុភូមិ ។
លោក មាស សុ ភ័ ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង ព័ត៌មាន បានបញ្ជាក់ ប្រាប់ អ្នកសារព័ត៌មាន ថ្មីៗ តាម ទូរស័ព្ទ ថា ក្រសួង ព័ត៌មាន បានទទួល សំណើរ ពី សមាគម មិត្ត នគរបាលជាតិ និង សន្យា ណែនាំ ដល់ បណ្តា ស្ថានីយទូរទស្សន៍ វិទ្យុ អង្គភាព ផ្សព្វផ្សាយ ផ្នែក សោតទស្សន៍ និង គ្រប់ បណ្តា អង្គភាព សារព័ត៌មាន ឲ្យ យកចិត្តទុកដាក់ អនុវត្ត ឲ្យ បាន ។លោកបាន បញ្ចា ក់ថា ក្រសួង ព័ត៌មាន មាន តួនាទី តែ ត្រួតពិនិត្យ និង ណែនាំ លើ ស្ថាប័ន ទូរទស្សន៍ វិទ្យុ និង ស្ថាប័ន ព័ត៌មាន ដែល ផ្សព្វផ្សាយ ប្រាសចាក ពី ក្រុម សីលធម៌ ។ ទាក់ទិន នឹង ការសម្តែង ដែល ប្រើពាក្យ សំដី មិន សមរម្យ ក្រសួង ព័ត៌មាន ទុក តួនាទី ឲ្យ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ជា អ្នក ណែនាំ វិញ ។
ទោះជាយ៉ាងណាមតិមហាជនមួយចំនួនបា នថ្លែងការមិនពេញចិត្តជុំវិញកា រប្រតិកម្មខាងលើ ដោយពួកគាត់លើកឡើងថា ការសម្តែងគឺជារឿងធម្មតាដែលអាចខុ សខ្លះលើរូបភាពឬឯកសណ្ឋាន ។ ខ្លះលើកឡើងដែរថា សំខាន់ខ្លឹមសារអប់រំក្នុងរឿងដែ លគេគួរចាប់អារម្មណ៍ច្រើនជាង។ ក៏មានមតិមួយចំនួន ស្នើឲ្យក្រុមកំប្លែងធ្វើការផ្ទៀ ងផ្ទាត់ជាមួយឯកសណ្ឋានមន្ត្រី នគរបាលសិនមុនពេលចាប់ផ្តើមផលិត៕ ដោយវឌ្ឍនា