ផ្ទះសម្បែង ៣ខ្នងរួមទាំងរោងគោ រងការខូចខាតខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីល្ងាចថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ឆ្នាំ២០២០ ស្ថិតនៅភូមិរបងរមាស ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ មានគ្រោះធម្មជាតិធ្លាក់ភ្លៀងលាយឡំខ្យល់កន្រ្តាក់ បណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែងចំនួន ៣ខ្នង និងរោងសត្វគោ ២ខ្នងផងដែរ ។

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានប្រាប់ថា ផ្ទះសម្បែងរងការខូចខាតខាងលើ ទី១ ផ្ទះទំហ៊ំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ រួមទាំងរោងគោទំហ៊ំ ៥ម៉្រែត្រ គុណនឹង ១១ម៉ែត្រ (របើកដំបូលទាំងស្រុង)ម្ចាស់ឈ្មោះ ស៊ូ ធឿន ភេទប្រុស អាយុ ៥២ឆ្នាំ ទី២ ផ្ទះទំហ៊ំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ(របើកដំបូលទាំងស្រុង)ម្ចាស់ឈ្មោះ យិន ធី ភេទប្រុស អាយុ ៤០ឆ្នាំ និងទី៣ ផ្ទះទំហ៊ំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ និងរោងគោទំហ៊ំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ(របើកដំបូលទាំងស្រុង)ម្ចាស់ឈ្មោះ ម៉ុន ពុយ ភេទប្រុស អាយុ ៣០ឆ្នាំ ។

ប្រភពព័ត៌មានមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានដដែលបន្តទៀតថា នៅវេលាម៉ោងខាងលើមេឃធ្លាក់ភ្លៀងលាយឡំខ្យល់ព្យុះកន្រ្ទាក់យ៉ាងសារហាវ បង្កឲ្យរងការខូចខាតផ្ទះសម្បែង និងរោងសត្វគោដូចបានរាបរបខាងលើ ប៉ុន្តែពុំបង្កការរងរបួសស្នាមដល់មនុស្សសត្វឡើយ ករណីខ្យល់កន្រ្តាក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងធ្វើកំណត់ហេតុរាយការណ៍ជូនថ្នាក់លើ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print