ចក្រភពអង់គ្លេស៖ មនុស្ស៣នាក់ត្រូវបានសម្លាប់និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយការវាយប្រហារដោយកាំបិតកាលពីយប់ថ្ងៃសៅរ៍ទី២០ខែមិថុនានៅវេលាម៉ោង៧យប់ម៉ោងនៅប្រទេសអង់គ្លេស។ ការវាយប្រហារនេះបានកើតឡើងក្នុងសួនច្បារសាធារណៈ Forbury gardens នៅទីក្រុងReading ភាគខាងលិចក្បែរទីក្រុងឡុងដ៍។ ឧទ្យាននេះមានមនុស្សច្រើនកុះករដែលចូលមករីករាយនិងពន្លឺព្រះអាទិត្យពេលល្លាចបន្ទាប់ពីជាប់ឃុំឃាំងជាច្រើនសប្ដាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលcovid-19
យោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលីសអង់គ្លេសក្នុតំបន់បានប្រកាសនៅថ្ងៃអាទិត្យនេះឲ្យដឹងថា ការវាយប្រហារដោយកាំបិតដែលបណ្ដាលឲនយមនុស្សស្លាប់៣នាក់និងរងរបួសធ្ងន់៣នាក់កាលពីយប់ថ្ងៃសៅរ៍នៅឧទ្យានForbury Gardens ត្រូវបានចាត់ទុកថា«ភេរវករ»។ តាមសេចក្ដីរាយការណ៍របស់ប្រពន្ធផ្សព្វផ្សាយអង់គ្លេសឃាតករជាជនជាតិ លីប៊ី អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួននិងនាំខ្លួនទៅកាន់មន្ទីរឃុំឃាំងរបស់ប៉ូលីសភ្លាមៗក្រោយពេលកើតហេតុ។ នាយករដ្ឋមន្ត្រី Boris Johnson បានបង្ហោះសារក្នុងបណ្ដាញសង្គមធ្វីតធ័រថា «ខ្ញុំនៅជាមួយអ្នកទាំងអស់ដែលរងផលប៉ះពាល់ដោយឧប្បត្ដិហេតុគួរឲ្យរន្ធត់នៅ Reading ហើយសូមថ្លែងអំណរគុណដល់ការជួយសង្គ្រោះបន្ទាន់នៅនឹងកន្លែង។ ចំណែករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោកស្រីPriti Patel ក៌បានបង្ហោះសារផងដែរថា«លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ»៕