ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧:២៤នាទី ក្រោយទទួលដំណឹងពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកមនថា មានបុរសម្នាក់ផឹកស្រាដាច់បាយ ខ្យល់គរដេកស្លាប់តាមវាល ហើមស្អុយទើបសាច់ញាតដើររកប្រទះឃើញរួចមក កម្លាំងផ្នែកយុត្តិធម៌ និងបច្ចេកទេស ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៉ឹម វណ្ណៈ ឋានៈ អធិការរង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកមន និងគ្រូពេទ្យ លោកមេភូមិ សមាជិកក្រុមប្រឹក្សាឃុំ ចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ។
សាកសព ឈ្មោះ ខ្លូត គឿន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។
តាមការចុះពិនិត្យរបស់សមត្ថកិច្ចជំនាញ នៅកន្លែងកើតហេតុបានបញ្ជាក់ថា សាកសពបានដេកស្លាប់ដោយ
នៅលើរាងកាយមានសភាពហើមស្អុយទៅហើយ។ តាមការបំភ្លឺរបស់ឈ្មោះ ជា តូ អាយុ៥៣ឆ្នាំជាប្រពន្ធសពបានឱ្យដឹងថា ជារៀងរាល់ថ្ងៃប្តីរបស់គាត់ឈ្មោះខ្លូត គឿន អាយុ៥១ឆ្នាំ តែងតែផឹកស៉ីដោយពុំបានហូបបាយទឹកឡើយ ហើយបានរករឿងឈ្លោះប្រកែកជាមួយគាត់ជាញឹក ញាប់ និងបានដើរចេញទៅស្រែចម្ការបាត់ៗ រហូតដល់ពេលយប់ទើបត្រឡប់មកផ្ទះវិញ ។ លុះបាត់ពុំឃើញ២ថ្ងៃមកផ្ទះ រូបគាត់បានឱ្យកូនប្រសាចេញទៅរកនៅស្រែចម្ការរហូតដល់ថ្ងៃទី២២ ខែឆ្នាំដដែល ស្រាប់តែកូនប្រសាឈ្មោះ ឃិន ខា ហៅរីន អាយុ៤០ឆ្នាំ បានរកឃើញប្តីគាត់ដេកស្លាប់នៅចំណុចត្រពាំងតាវក នៅជាប់វត្តសេកសរនាមធំ ភ្លាមនោះគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
ការសន្និដ្ឋាន ៖ យោងតាមការពិនិត្យ និងការបំភ្លឺ សាកសពពិតជាដេកស្លាប់ដោយសារខ្យល់គរប្រាកដមែន។
ដោយមូលហេតុ ៖ ផឹកស្រាស្រវឹងក្តៅខ្លាំង ( ខ្យល់គរ ) ។
ក្រោយធ្វើការពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ច បានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ប៉ែន នួន