ភ្ញាក់ផ្អើល! សុគន្ធ ថេរ៉ាយុ ប្រកាសលក់ផ្ទះជិត១លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ស្ងប់ស្ងាត់រឿងជំងឺកូវីតបន្តិច ស្រាប់តែភ្ញាក់ផ្អើលនឹងតារាចម្រៀង​ប្រចាំផលិត​កម្មថោន លោក សុគន្ធ ថេរ៉ាយុ ដែលបានប្រកាសលក់ផ្ទះ៤កន្លែងផ្សេង​គ្នាដែលសរុប​ជាទឹកប្រាក់ប្រមាណជិត១លានដុល្លារអាមេរិកឯណោះ។
​មហាជនអាចភ្ញាក់ផ្អើលសម្រាប់ការប្រកាសលក់ផ្ទះ៤ព្រមៗគ្នា ប៉ុន្តែសម្រាប់អ្នកជិតដិតតារាចម្រៀង សុគន្ធ ថេរ៉ាយុ មិនជាភ្ញាក់ផ្អើលប៉ុ​ន្មានទេ ព្រោះតែពួក​គេបានដឹងហើយថាតារាចម្រៀងរូបនេះមានទ្រព្យមិនធម្មតា។ តារារូបនេះគឺជាកូនប្រុស​បណ្តូល​ចិត្ត​របស់អ្នកជំនួញកូនកាត់ចិនក៏ជាអ្នកមានមុខជំនួញធំៗនៅក្នុងដៃផងដែរ។ ឆ្លុះ​បញ្ចាំង​ពីជីវិតមានទ្រព្យស្តុក តារាចម្រៀងរូបនេះទើបនឹងប្រកាសលក់ផ្ទះ៤ទីតាំង​ដែលទី​តាំងទាំង៤នោះរួមមាន៖ ទី១ វីឡាភ្លោះបុរីពិភពថ្មីសំរោងអណ្តែត1 ទី២ វីឡាភ្លោះបុរីពិភពថ្មី​សំរោងអណ្តែត ទី៣ ផ្ទះលក់បន្ទាន់បុរីពិភពថ្មី(2011)ទល់មុខផ្សារឈូកមាស ទី៤ ផ្ទះសបហោសលក់បន្ទាន់នៅតំបន់ទីក្រុងរណបជ្រោយចង្វារគំរោងទី៣។នេះបើយោងតាមការបង្ហោះជាសាធារណៈរបស់លោកលើគណនីហ្វេសប៊ុកផ្លូវការ កាលពីពេលថ្មីៗនេះ។ ក្នុងនោះ​លោកបានសរសេររៀបរាប់ភ្ជាប់ជាមួយថា៖ “ដាក់លក់ទាំងអស់ covid ស៊ីដល់ផ្ទះហើយ មិនមែនស៊ីតែសួតទេ ”។
​ការប្រកាសនេះដែរក៏ក្រោយពេលដែលតារាចម្រៀងរូបនេះទើបនឹងជួបទុក្ខធំគ្រាដែលឪពុកទទួលមរណភាពកាលពីកន្លងទៅ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print