កាន់តែក្តុកក្តួលក្រោយខាត់ សុឃីម នាំបងប្អូនលេងឧបករណ៍ភ្លេងការជាកិច្ចលាឪពុក

ចែករំលែក៖

ភ្នំពេញ ៖​មរណភាពរបស់លោក លាវ​ ខាត់ ដែលជាឪពុកបង្កើតរបស់អ្នកចម្រៀងខាត់ សុឃីម នោះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងសោកស្តាយខ្លាំងពីការបាត់បង់សិល្បករជើងចាស់ដ៏ល្អម្នាក់។ កាន់តែខ្លោចចិត្តអាណិតក្រុមគ្រួសារត្រកូលខាត់នោះគឺក្រោយពីគេបានឃើញទិដ្ឋភាពនៃការរួមគ្នាប្រគំតន្ត្រីភ្លេងប្រពៃណី និងច្រៀងដើម្បីជាកិច្ចលាឪពុក្រោមដំណក់ទឹកភ្នែកបង្ហាញពីភាពអាឡោះអាល័យខ្លាំង។
ឪពុកបង្កើតរបស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ក្នុងវ័យ៦៧ ឆ្នាំដោយសារជំងឺ​លើសឈាម។ សពរបស់ឪពុកនាងត្រូវបានរៀបចំធ្វើពិធីបុណ្យតាមទំនៀមទម្លាប់ខ្មែរនៅគេហដ្ឋាននាស្រុកកំណើតរបស់អ្នកនាងនាភូមិពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។ មានសិល្បករផលិតករម្រៀងប្រពៃណីចំនួន៤បទ​ដែលឪពុកនាងស្រលាញ់ពេញចិត្តគ្រាមានជីវិត និងធ្លាប់ដឹកនាំកូនៗចេញច្រៀងទាំងគ្រួសាររកប្រាក់ចិញ្ចឹមជីវិត។ទស្សនិកជនជាច្រើនបង្ហាញក្ដីអាណិតអាសូរស្ទើរស្រក់ទឹកភ្នែក ថែមពោលលើកទឹកចិត្តដល់អ្នកនាង ខាត់ សុឃីម ព្រោះនាងហាក់មានភាពតក់ស្លុតខ្លាំង ដោយហេតុថាខិតខំប្រឹងប្រែងហូរញើសទាំងយប់ថ្ងៃ ដើម្បីសាងសង់ផ្ទះជូនអ្នកមានគុណស្នាក់នៅបានសុខស្រួល តែអកុសលពេលនេះលោកបានឃ្លាតឆ្ងាយពីកូនៗគ្មានថ្ងៃត្រឡប់ ថែមអ្នកនាងពោលឡើងទាំងរន្ធត់ថា «មិនគួរផ្ទះនេះជាផ្ទះដាក់សពពុកទៅវិញ»៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print