ភាពយន្តអប់រំរឿង “បងប្អូនខ្លះ” ដុតចំៗឈឺៗសម្រាប់អ្នកមានបងប្អូនមិនចេះស្រឡាញ់គ្នា

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តអប់រំខ្លី រឿង “បងប្អូនខ្លះ” បានធ្វើឲ្យអ្នកទស្សនា​ពេញចិត្តខ្លាំង។ ពេញចិត្តព្រោះតែភាពយន្តនេះបានបង្កប់ដោយអត្ថន័យអប់រំស៊ីជម្រៅ​ចាក់ចំបេះ​ដូងអ្នកទស្សនា ពិសេសរៀបរាប់អំពីរឿងរ៉ាវបងប្អូនដែលមិនចេះស្រលាញ់គ្នា។
​ជាស្នាដៃផលិតភាពយន្តទី៦របស់ លោក សយ រតនា គឺរឿង “បងប្អូនខ្លះ” នោះលេច​ចេញការគាំទ្រខ្លាំងស្របពេលដែលទើបចេញផ្សាយបានបីថ្ងៃប៉ុណ្ណោះអាចរកបានអ្នកចូលទស្សនាបានរហូតដល់ជាង៣លានដងហើយ។ ផលិតករភាពយន្តខ្លីនេះបានបញ្ជាក់ថា “រឿង​នេះ​​ហាក់បីចាដុតឈឺៗណាស់សម្រាប់បងប្អូនខ្លះដែលមិនចេះស្រឡាញ់គ្នា ទុកបងប្អូន​ឯងដូច​សម្រាម ពេលបងប្អូនមានច្រណែន ពេលបងប្អូនក្រ ជាន់ថែម”។ អ្វីដែលគេចាប់​អារម្មណ៍ផង​ដែរនោះក៏មានវត្តមានអ្នកនិពន្ធនិងដឹកនាំសម្ដែងផ្ទាល់ ជាតួបងប្រុស​កំណាញ់សក់ក្រញាញ់​ដែល​ធ្វើឲ្យអ្នកទស្សនាស្អប់ និងជេគ្រប់មាត់។ ផលិតករូបនេះលើកឡើងថា នេះជាស្នាដៃភាព​យន្ត​អប់រំថ្មីដែលទទួលបានការគាំទ្រច្រើន ហើយភាពយន្តនេះបានដកស្រង់មកពីជីវិតរបស់​ប្រជា​ជន​ខ្មែរមួយចំនួនដែលតែងមានជម្លោះក្នុងគ្រួសារ បាត់បង់មនោសញ្ចេតនាព្រោះ​ជិវិតផ្ទាល់​ខ្លួន និង បំភ្លេចកាតព្វកិច្ចជាកូនល្អចំពោះអ្នកមានគុណ។ លោករំពឹងថាស្នាដៃភាព​យនុ្តអប់រំមួយនេះនឹងអាចរួមចំណែកកែប្រែការគិត ឥរិយាបទក្នុងការរស់នៅប្រចាំថ្ងៃ យល់​កាន់តែច្បាស់ពីតម្លៃនៃភាពជាបងប្អូនដែលមិនអាចយកលុយមកទិញបាន។ លោកថាពាក្យថា​បងប្អូនគឺជាពាក្យដែលយើងស្តាប់ទៅមានអារម្មណ៍ថាកក់ក្តៅ និងត្រូវតែថែរក្សាជួយគ្នា​ទៅវិញ​ទៅមក។
គួរបញ្ជាក់ដែរថា ភាពយន្តអប់រំរឿង”បងប្អូនខ្លះ” ត្រូវបានផលិតដោយផលិតកម្ម Job Production និងចូលរួមសម្តែងដោយតារាសម្តែង លោក សយ រតនា កញ្ញា កញ្ញា ជេន ជីរ៉ា កញ្ញា ដាណា លោក យិន ចន្ធី លោក សេន រ៉ាយុទ្ធ កញ្ញា ម៉ាក់តី លោកដាវិនស៊ី និងលោកស្រី ផល្លា៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print