រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ ចំណែករថយន្តបើករត់បាត់បន្សល់តែស្លាកលេខនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តនិងម៉ូតូបានបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែករថយន្តក្រោយកើតហេតុបានបើកគេចខ្លួនបាត់ តែជ្រុះស្លាកលេខនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវព្រះនរោត្តម កែងនឹងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី ស្លៀកខោ ពណ៌ខ្មៅ រាងស្គម សក់ក្រហម មានកម្ពស់ប្រហែល១, ៦០ម៉ែត្រ សម្បុរខ្មៅស្រអែម ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1X-8816 តាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដីពីជើងទៅត្បូងក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកហាំមើរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-8839 បើកយ៉ាងលឿនពីកើតទៅលិច តាមបណ្ដោយផ្លូវលេខ២៤០ បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យដួលផ្លោងអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុ រថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានបើករត់បាត់ បន្សល់ទុកកាង និងស្លាកលេខរថយន្ត នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានមកដល់ យកម៉ូតូ និងស្លាកលេខរថយន្ត ទៅរក្សាទុក រង់ចាំធ្វើការស្រាវជ្រាវ ចាត់ការតាមផ្លូវច្បាប់។ ចំណែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច បានឲ្យរថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print